[​១៩២​]​ ​សម័យ​នោះ​ឯង​ ​មាន​មាណព​ ​(​មនុស្ស​ជំទង់​)​ ​ម្នាក់​ឈ្មោះ​អង្គ​កៈ​ ​ត្រូវជា​ក្មួយ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​អង្គុយ​ក្នុង​ពួក​បរិសទ្យ​នោះ​ដែរ​។​ ​លំដាប់នោះ​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​បាន​និយាយ​នឹង​ពួក​ព្រាហ្មណ៍​ទាំងនោះ​ដូច្នេះ​ថា​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​បានឃើញ​មាណព​ ​ឈ្មោះ​អង្គ​កៈ​នេះ​ ​ជា​ក្មួយ​យើង​ដែរ​ឬទេ​។​ ​ព្រាហ្មណ៍​ទាំងនោះ​ ​ក៏​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បានឃើញ​ដែរ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​អង្គ​ក​មាណព​ ​មាន​រូបល្អ​ ​គួរ​ពិតពិល​ ​រមិលមើល​ ​គួរ​ជ្រះថ្លា​ ​ប្រកបដោយ​សម្បុរ​ដ៏​ល្អ​ក្រៃលែង​ ​មាន​សម្បុរ​ដ៏​ប្រសើរ​ ​មាន​សរីរៈ​ស្រដៀងនឹង​ព្រហ្ម​ ​មាន​សព៌ាង្គរាង​កាយ​ ​គួរឲ្យ​ចង់​មើល​មិនលែង​ ​ក្នុង​បរិសទ្យ​នេះ​ ​រក​អ្នកណា​ឲ្យ​មាន​សម្បុរ​ស្មើនឹង​អង្គ​ក​មាណព​នេះ​ ​គ្មានឡើយ​ ​លើកលែងតែ​ព្រះសមណគោតម​ចេញ​។​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ពោល​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​អង្គ​ក​មាណព​ ​ជា​អ្នក​រាយមន្ត​ ​ចេះចាំ​មន្ត​ ​ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​ត្រៃវេទ​ ​ព្រមទាំង​គម្ពីរ​និ​ឃ​ណ្ឌុ​ ​គម្ពីរ​កេតុ​ភៈ​ ​អក្ខរប្បភេទ​ ​គឺ​សិក្ខា​ ​និង​និរុត្តិ​ ​ដែល​មាន​គម្ពីរ​ឥតិ​ហា​សៈ​ ​ជា​គំរប់៥​ ​ជា​អ្នកចាំ​ស្ទាត់​នូវ​បទ​ ​និង​វេយ្យាករណ៍​ ​ជា​អ្នកស្ទាត់ជំនាញ​ ​ក្នុង​លោកាយត​សាស្ត្រ​ ​និង​មហា​បុរិស​លក្ខណ​ព្យាករណ​សាស្ត្រ​ ​ឯខ្ញុំ​ជា​អ្នកបង្រៀន​មន្ត​ ​ដល់​វា​ ​
ថយ | ទំព័រទី ២៩២ | បន្ទាប់