[​១៩៣​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បណ្តា​អង្គ​ទាំង២នេះ​ ​អ្នក​អាច​លើក​អង្គ១ចេញ​ ​ហើយ​បញ្ញត្ត​មនុស្ស​ ​ដែល​ប្រកបដោយ​អង្គ​ត្រឹមតែ១​ ​ថា​ជា​ព្រាហ្មណ៍​វិញ​ ​(​ទាំង​មនុស្ស​ដែល​ប្រកបដោយ​អង្គ​តែ១នោះ​)​ ​កាលបើ​ពោល​ថា​ ​ខ្លួនខ្ញុំ​ជា​ព្រាហ្មណ៍​ដូច្នេះ​ ​ឈ្មោះថា​ ​និយាយ​ដោយ​ប្រពៃ​ផង​ ​មិន​ត្រូវ​មុសាវាទ​ផង​ ​តើ​បាន​ឬទេ​។​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អង្គ​ទាំង២នេះ​ ​នឹង​លើក​អង្គ​ណាមួយ​ចេញ​មិនបានទេ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដ្បិត​ប្រាជ្ញា​ ​រមែង​ជំរះ​សីល​ឲ្យ​បរិសុទ្ធ​ ​សីល​សោត​ ​ក៏​រមែង​ជំរះ​ប្រាជ្ញា​ឲ្យ​បរិសុទ្ធ​ដែរ​ ​សីល​នៅត្រង់​ណា​ ​ប្រាជ្ញា​ក៏​នៅត្រង់​នោះ​ ​ប្រាជ្ញា​នៅត្រង់​ណា​ ​សីល​ក៏​នៅត្រង់​នោះ​ដែរ​ ​អ្នកមានសីល​ ​ក៏​មាន​ប្រាជ្ញា​ ​អ្នកមាន​ប្រាជ្ញា​ ​ក៏​មាន​សីល​ ​ឯ​សីលនិង​ប្រាជ្ញា​ប្រាកដ​ ​ជា​គុណធម៌​ប្រសើរ​ក្នុង​លោក​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បុគ្គល​លាងដៃ​ ​ដោយដៃ​ក្តី​ ​លាង​ជើង​ ​ដោយ​ជើង​ក្តី​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មា​ឧបមេយ្យ​ដូចជា​ ​ប្រាជ្ញា​ ​រមែង​ជំរះ​សីល​ឲ្យ​បរិសុទ្ធ​ ​សីល​សោត​ ​ក៏​រមែង​ជំរះ​ប្រាជ្ញា​ឲ្យ​បរិសុទ្ធ​ដែរ​ ​សីល​នៅត្រង់​ណា​ ​ប្រាជ្ញា​ក៏​នៅត្រង់​នោះ​ ​ប្រាជ្ញា​នៅត្រង់​ណា​ ​សីល​ក៏​នៅត្រង់​នោះ​ដែរ​ ​អ្នកមានសីល​ ​ក៏​មាន​ប្រាជ្ញា​ ​
ថយ | ទំព័រទី ២៩៤ | បន្ទាប់