[​៣០​]​ ​ក្នុង​ហេតុ​ទី៤ទៀត​ថា​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ ​ជា​សស្ស​ត​វាទ​ ​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ថា​ទៀង​ ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ប្រារព្ធ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ជា​អ្នកមាន​សេចក្តី​ត្រិះរិះ​ ​ពិចារណា​ជាប្រក្រតី​ ​បុគ្គល​នោះ​ ​ពោល​នូវ​ពាក្យ​ដែល​ខ្លួន​ស្រាវជ្រាវ​ ​បាន​មក​ដោយ​សេចក្តី​ត្រិះរិះ​ ​ដែល​ខ្លួន​ស្ទាបស្ទង់​ដោយ​ការពិចារណា​ ​ជា​ពាក្យ​កើតមាន​ ​ដោយ​ប្រាជ្ញា​ ​របស់​ខ្លួន​យ៉ាងនេះ​ថា​ ​ខ្លួន​ ​និង​លោក​ ​ជាស​ភាវៈ​ទៀង​ ​ជាស​ភាវៈ​ផុតពូជ​ ​មិន​មានផល​ជា​ពូជ​តទៅ​ ​តាំងនៅ​នឹងថ្កល់​ ​ដូច​កំពូលភ្នំ​ ​ឬ​តាំងនៅ​នឹងថ្កល់​ ​ដូច​សសរ​គោល​ ​ឯ​សត្វ​ទាំងនោះ​ ​តែង​អន្ទោល​ទៅ​ ​តែង​ត្រាច់​រង្គាត់​ទៅមក​ ​តែង​ច្យុត​ ​តែង​កើត​វិញ​ ​ធម្មជាត​ ​ដែល​ទៀង​ស្មើនឹង​សស្ស​តិ​វត្ថុ​ ​ក៏​មាន​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ទី៤​ ​ដែល​សមណព្រាហ្មណ៍​ទាំងឡាយ​ពួក​មួយ​ ​ជា​សស្ស​ត​វាទ​ ​អាស្រ័យ​ប្រារព្ធ​ ​ទើប​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ថា​ទៀង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ជា​សស្ស​ត​វាទ​ ​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ថា​ទៀង​ ​ដោយហេតុ៤ប្រការ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ពិត​ថា​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ឯណា​នីមួយ​ ​ជា​សស្ស​ត​វាទ​ ​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ថា​ទៀង​ ​
ថយ | ទំព័រទី ៤១ | បន្ទាប់