ហើយមកកាន់អត្តភាពជាមនុស្ស លុះបានមកកាន់អត្តភាពជាមនុស្សនេះហើយ ក៏ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះបានចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងដំកល់មាំ អាស្រ័យនូវការព្យាយាមជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន កំណត់ត្រឹមតែអត្តភាពជាព្រហ្មនោះ មិនអាចរលឹកបាននូវខន្ធហួសអំពីនោះទៅទៀតឡើយ។ សត្វនោះឯង និយាយយ៉ាងនេះថា ព្រហ្មដ៏ចំរើនណា ជាមហាព្រហ្ម គ្របសង្កត់ (លើព្រហ្មឯទៀត) ព្រហ្មឯទៀត មិនអាចគ្របសង្កត់លើបាន ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួង ឲ្យលុះក្នុងអំណាចខ្លួន ជាឥស្សរៈ (ក្នុងលោក) ជាអ្នកសាងលោក តាក់តែងលោក ជាចំបង (ជាងសត្វលោក) ជាអ្នកបញ្ញត្តលោក ជាអ្នកស្ទាត់ជំនាញ ជាបិតាពួកភូត និងពួកភព្យៈ យើងទាំងឡាយ ដែលព្រហ្មដ៏ចំរើនណា បានតាក់តែងហើយ ព្រហ្មនោះឯង ជាអ្នកទៀងទាត់ ឋិតថេរ មានសភាពមិនប្រែប្រួល ទាំងឋិតនៅស្មើដោយសស្សតិវត្ថុ។ ឯពួកយើងដែលព្រហ្មដ៏ចំរើននោះ បានតាក់តែងហើយ