អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជាទី​តាំង​មាំ​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​ប្រក​បរឿយៗ​ ​អាស្រ័យ​នូវ​សេចក្តី​មិន​ប្រមាទ​ ​អាស្រ័យ​នូវ​ការ​យកចិត្ត​ទុកដាក់​ដោយ​ប្រពៃ​ ​ហើយ​បាន​នូវ​ចេ​តោស​មា​ធិ​ ​តាម​បែបផែន​ ​(​នៃ​ចិត្ត​របស់​យោគី​)​ ​កាលបើ​ចិត្ត​តាំងនៅ​ខ្ជាប់ខ្ជួន​ហើយ​ ​ក៏​រលឹក​បាន​ ​កំណត់​ត្រឹម​កាលដែល​ខ្លួន​មាន​សញ្ញា​កើតឡើង​ ​មិនបាន​រលឹក​ហួស​អំពី​កំណត់​នោះ​ឡើយ​។​ ​បុគ្គល​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ខ្លួន​ ​និង​លោក​ ​កើតឡើង​ដោយ​ឥត​ហេតុ​។​ ​ការ​ពោល​ដូច្នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​អាត្មាអញ​ ​ក្នុង​កាលពីមុន​ ​ក៏​មិនបាន​កើត​ទេ​ ​កើត​តែ​ក្នុង​កាល​ឥឡូវនេះ​ ​តទៅមុខ​ទៀត​ ​ក៏​មិនបាន​កើត​ដែរ​ ​ព្រះ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ជា​អ្នក​ស្ងប់​រម្ងាប់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ទី១​ ​ដែល​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នក​ប្រកបដោយ​អធិ​ច្ច​សមុ​ប្ប​ន្ន​ទិដ្ឋិ​ ​អាស្រ័យ​ ​ប្រារព្ធ​ ​ទើប​បញ្ញត្ត​នូវ​ខ្លួន​និង​លោក​ ​ថា​កើតឡើង​ដោយ​ឥត​ហេតុ​។​
 [​៤៤​]​ ​ក្នុង​ហេតុ​ទី២ទៀត​ថា​ ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ ​ជា​អ្នក​ប្រកបដោយ​អធិ​ច្ច​សមុ​ប្ប​ន្ន​ទិដ្ឋិ​ ​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ថា​ ​កើតឡើង​ដោយ​ឥត​ហេតុ​ ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ប្រារព្ធ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​
ថយ | ទំព័រទី ៧២ | បន្ទាប់