ដូចគ្នាក៏មាន។ ខ្លួនមានសញ្ញាផ្សេងគ្នាក៏មាន។ ខ្លួនមានសញ្ញាយ៉ាងតិចក៏មាន។ ខ្លួនមានសញ្ញានឹងប្រមាណមិនបានក៏មាន។ ខ្លួនមានសេចក្តីសុខតែម្យ៉ាងក៏មាន។ ខ្លួនមានទុក្ខតែម្យ៉ាងក៏មាន។ ខ្លួនមានសុខ និងទុក្ខច្រឡំគ្នាក៏មាន។ ខ្លួនមិនមានទុក្ខ មិនមានសុខទាំងមិនមានរោគ មានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ក៏មាន។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តិនូវខ្លួនថា មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ដោយហេតុ១៦យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ សមណព្រាហ្មណ៍ទាំងអស់នោះ តែងបញ្ញត្ត ដោយហេតុ១៦យ៉ាងនេះឯង ឬក៏បណ្តាហេតុទាំង១៦នោះ ដោយហេតុណាមួយ មិនមានហេតុដទៃក្រៅពីនេះឡើយ។បេ។ ពួកជន កាលនិយាយសរសើរគុណរបស់តថាគត តាមសេចក្តីពិត ដោយធម៌ទាំងឡាយណា។
[៤៧] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មិនមានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាង។ ចុះពួក
[៤៧] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយឧទ្ធមាយតនទិដ្ឋិ ជាអសញ្ញីវាទ បញ្ញត្តនូវខ្លួនថា មិនមានសញ្ញាខាងមុខ អំពីសេចក្តីស្លាប់ ដោយហេតុ៨យ៉ាង។ ចុះពួក