[​៣​]​ ​(​បុថុជ្ជន​ ​តែង​ពោល​សរសើរ​ថា​)​ ​ព្រះសមណគោតម​ ​លះបង់​បាណាតិបាត​ហើយ​ ​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ហើយ​ ​មាន​ដំបង​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្ត្រា​ដាក់ចុះ​ហើយ​ ​មាន​សេចក្តី​ខ្មាសបាប​ ​ដល់​នូវ​សេចក្តី​អាណិតអាសូរ​ ​មាន​សេចក្តី​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ដល់​សព្វ​សត្វ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​ ​ថា​ ​ព្រះសមណគោតម​ ​លះបង់​អទិន្នាទាន​ហើយ​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ហើយ​ ​ព្រះអង្គ​កាន់​យក​តែ​របស់​ដែលគេ​ឲ្យ​ ​ប្រាថ្នា​តែ​របស់​ដែលគេ​ឲ្យ​ ​មាន​អត្តភាព​ជា​អ្នក​មិន​លួច​ ​មាន​សភាព​ដ៏​ស្អាត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​ ​ថា​ ​ព្រះសមណគោតម​ ​លះបង់​អ​ព្រហ្មចរិយៈ​ហើយ​ ​ជា​អ្នក​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​ ​ព្រះអង្គ​ចៀសវាង​ ​(​អំពី​អ​ព្រហ្មចរិយៈ​)​ ​វៀរចាក​មេថុនធម្ម​ ​ជា​ធម៌​របស់​អ្នកស្រុក​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​កាល​ពោល​សរសើរគុណ​របស់​តថាគត​ ​តែង​ពោល​ដូច្នេះ​ក៏​មាន​។​
 [​៤​]​ ​(​បុថុជ្ជន​ ​តែង​ពោល​សរសើរ​ថា​)​ ​ព្រះសមណគោតម​ ​លះបង់​មុសាវាទ​ហើយ​ ​វៀរ​ស្រឡះ​ចាក​មុសាវាទ​ហើយ​ ​ព្រះអង្គ​ពោល​តែ​ពាក្យពិត​ ​ត​ពាក្យពិត​ ​មាន​វាចា​ខ្ជាប់ខ្ជួន​ ​គួរ​អ្នកផង​ជឿ​បាន​ ​មិន​ពោល​
ថយ | ទំព័រទី ៨ | បន្ទាប់