ខ្លួន​មាន​ទីបំផុត​ក៏​មិនមែន​ ​មិន​មាន​ទីបំផុត​ក៏​មិនមែន​ ​តែ​មិន​មាន​រោគ​ ​មាន​សញ្ញា​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ក៏​មិនមែន​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​នេវ​សញ្ញី​នា​សញ្ញី​វាទ​ ​បញ្ញត្តិ​នូវ​ខ្លួន​ថា​ ​មាន​សញ្ញា​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ក៏​មិនមែន​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ដោយហេតុ៨យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​នេវ​សញ្ញី​នា​សញ្ញី​វាទ​ ​បញ្ញត្ត​នូវ​ខ្លួន​ថា​ ​មាន​សញ្ញា​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ក៏​មិនមែន​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ទាំងអស់​នោះ​ ​រមែង​បញ្ញត្ត​ ​ដោយហេតុ៨យ៉ាងនេះ​ឯង​ ​ឬក៏​បណ្តា​ហេតុ​ទាំង៨យ៉ាង​នុ៎ះ​ ​ដោយហេតុ​ណាមួយ​ ​មិន​មានហេតុ​ដទៃ​ក្រៅពី​នេះ​ឡើយ​។​បេ​។​ ​ពួក​ជន​ ​កាល​និយាយ​សរសើរគុណ​របស់​ព្រះ​តថាគត​ ​តាម​សេចក្តី​ពិត​ ​ដោយ​ធម៌​ទាំងឡាយ​ណា​។​
 ​[​៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​ឧច្ឆេទវាទ​ ​(​អ្នកពោល​ថា​ដាច់​សូន្យ​)​ ​បញ្ញត្ត​នូវ​ការ​ដាច់​សូន្យ​ ​នូវ​សេចក្តី​វិនាស​ ​នូវ​សេចក្តី​មិនកើត​ទៀត​ ​នៃ​សត្វ​ដែល​មាននៅ​ ​ដោយហេតុ៧យ៉ាង​។​ ​ចុះ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​នោះ​ ​ជា​ឧច្ឆេទវាទ​ ​បញ្ញត្ត​នូវ​ការ​ដាច់​សូន្យ​ ​នូវ​សេចក្តី​វិនាស​ ​នូវ​សេចក្តី​មិនកើត​ទៀត​ ​នៃ​សត្វ​ដែល​មាននៅ​ ​ដោយហេតុ៧យ៉ាង​
ថយ | ទំព័រទី ៨០ | បន្ទាប់