អំពី​សេចក្តី​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ទេ​ ​នែអ្នក​ដ៏​ចំរើន​ ​ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ទើប​ខ្លួននេះ​ ​ឈ្មោះថា​ជាស​ភាវៈ​ដាច់​សូន្យ​ដោយពិត​។​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​បញ្ញត្ត​នូវ​ការ​ដាច់​សូន្យ​ ​នូវ​សេចក្តី​វិនាស​ ​នូវ​សេចក្តី​មិនកើត​ទៀត​ ​នៃ​សត្វ​ដែល​មាននៅ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​មាន​បុគ្គល​ដទៃ​ ​ក្រៅអំពី​បុគ្គល​ពួក​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​អ្នក​និយាយ​ថា​ខ្លួន​មាន​នុ៎ះ​ ​ក៏​មាន​មែន​ ​ឯខ្ញុំ​មិន​និយាយ​ថា​ ​ខ្លួន​នុ៎ះ​មិន​មាន​ទេ​ ​នែអ្នក​ដ៏​ចំរើន​ ​តែថា​ ​ខ្លួននេះ​មិនមែន​ជាស​ភាវៈ​ដាច់​សូន្យ​ដោយពិត​ ​ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឡើយ​ ​នែអ្នក​ដ៏​ចំរើន​ ​មានខ្លួន​ដទៃទៀត​ ​មាន​រូប​ជា​ទិព្វ​ ​សម្រេច​ដោយ​ឈានចិត្ត​ ​មាន​អវយវៈ​ធំ​តូច​គ្រប់សព្វ​ ​មាន​ឥន្ទ្រិយ​មិន​ថោកទាប​ ​គឺ​មាន​ឥន្ទ្រិយ​ពេញលេញ​ ​អ្នក​មិនដឹង​ ​មិនឃើញ​នូវ​ខ្លួន​នោះ​ឡើយ​ ​ឯខ្ញុំ​ទើប​ដឹង​ ​ទើប​ឃើញ​នូវ​ខ្លួន​នោះ​ ​នែអ្នក​ដ៏​ចំរើន​ ​ខ្លួន​នោះ​ឯង​ ​លុះ​កាយ​បែកធ្លាយ​ទៅ​កាលណា​ ​រមែង​ដាច់​សូន្យ​ ​រមែង​វិនាស​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ទេ​ ​នែអ្នក​ដ៏​ចំរើន​ ​ព្រោះ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ទើប​ខ្លួននេះ​ ​ឈ្មោះថា​ជាស​ភាវៈ​ដាច់​សូន្យ​ដោយពិត​។​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​បញ្ញត្ត​នូវ​ការ​ដាច់​សូន្យ​ ​នូវ​សេចក្តី​វិនាស​ ​នូវ​សេចក្តី​មិនកើត​ទៀត​ ​នៃ​សត្វ​ដែល​មាននៅ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​មាន​បុគ្គល​ដទៃ​ ​ក្រៅអំពី​បុគ្គល​ពួក​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​អ្នក​និយាយ​ថា​
ថយ | ទំព័រទី ៨២ | បន្ទាប់