ជា​អ្នកមាន​សេចក្តី​យល់​ឃើ​ញរឿយៗ​ ​នូវ​ខន្ធ​ ​ជា​ចំណែកខាង​ដើម​ ​និង​ខន្ធ​ជា​ចំណែកខាង​មុខ​ ​ប្រារព្ធ​ខន្ធ​ ​ជា​ចំណែកខាង​ដើម​ ​និង​ខន្ធ​ជា​ចំណែកខាង​មុខ​ ​សំដែង​នូវ​ចំណែក​នៃ​សេចក្តី​យល់ឃើញ​ច្រើនប្រការ​ ​ពួក​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​រមែង​សំដែង​ដោយហេតុ​ទាំង៦២នេះឯង​ ​ឬក៏​បណ្តា​ហេតុ​ទាំង៦២នុ៎ះ​ ​ដោយហេតុ​ណាមួយ​ ​មិន​មានហេតុ​ដទៃ​ក្រៅពី​នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ដឹង​ច្បាស់​នូវ​ហេតុ​នៃ​ទិដ្ឋិ​នោះ​ដូច្នេះ​ថា​ ​ហេតុ​នៃ​ទិដ្ឋិ​ទាំងឡាយ​នេះ​ ​ដែល​បុគ្គល​កាន់​យក​យ៉ាងនេះ​ ​ប្រកាន់​ខុស​យ៉ាងនេះ​ ​មាន​គតិ​យ៉ាងនេះ​ ​មានការ​ប្រព្រឹត្តិ​ទៅ​ក្នុង​ខាងមុខ​យ៉ាងនេះ​។​ ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​នូវ​ហេតុ​នៃ​ទិដ្ឋិ​នោះ​ផង​ ​ដឹង​ច្បាស់​ ​(​នូវ​សីល​ ​សមាធិ​ ​និង​សព្វញ្ញុតញ្ញាណ​)​ ​ដែល​ជា​គុណជាត​លើសលុប​ក្រៃលែង​ជាង​នោះ​ទៅទៀត​ផង​ ​កាលបើ​ដឹង​ច្បាស់​នូវ​គុណវិសេស​នោះ​ហើយ​ ​ក៏​មិនបាន​ប្រកាន់​ខុស​ឡើយ​ ​មួយ​
ថយ | ទំព័រទី ៩២ | បន្ទាប់