[​៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកបដោយ​បុ​ព្វ​ន្ត​កប្ប​ទិដ្ឋិ​ ​ជា​អ្នកមាន​សេចក្តី​យល់​ឃើ​ញរឿយៗ​ ​នូវ​ខន្ធ​ ​ជា​ចំណែកខាង​ដើម​ ​ប្រារព្ធ​នូវ​ខន្ធ​ ​ជា​ចំណែកខាង​ដើម​ ​សំដែង​នូវ​ចំណែក​នៃ​សេចក្តី​យល់ឃើញ​ច្រើនប្រការ​ ​ដោយ​វត្ថុ១៨យ៉ាង​ ​ឯ​អារម្មណ៍​ ​(​ក្នុង​ទិដ្ឋិ​)​នោះ​ ​ដែល​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​ជា​អ្នក​មិនដឹង​ ​មិនឃើញ​ ​(​តាម​សភាវធម៌​ដែល​ពិត​)​ ​ទទួលដឹង​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​លុះ​ក្នុង​អំណាច​តណ្ហា​ ​ក៏​ត្រឡប់ទៅ​ជា​តក់ស្លុត​ ​អន្ទះអន្ទែង​វិញ​។​
 [​៥៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ជា​អ្នក​ប្រកប​ដោយ​ឧទ្ធ​មា​យត​ន​ទិដ្ឋិ​ ​ជា​សញ្ញី​វាទ​ ​បញ្ញត្ត​ខ្លួន​ថា​ ​មាន​សញ្ញា​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​ដោយ​វត្ថុ១៦យ៉ាង​ ​ឯ​អារម្មណ៍​ ​(​ក្នុង​ទិដ្ឋិ​)​នោះ​ ​ដែល​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​ជា​អ្នក​មិនដឹង​ ​មិនឃើញ​ ​(​តាម​សភាវធម៌​ដែល​ពិត​)​ ​ទទួលដឹង​ហើយ​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​លុះ​ក្នុង​អំណាច​តណ្ហា​ ​ក៏​ត្រឡប់ទៅ​ជា​តក់ស្លុត​ ​អន្ទះអន្ទែង​វិញ​។​
ថយ | ទំព័រទី ៩៦ | បន្ទាប់