សច្ច​សញ្ញា​ដ៏​ល្អិត​ ​ពោល​គឺ​បីតិ​ ​និង​សុខ​ដែល​កើតអំពី​សេចក្តី​ស្ងាត់​ ​ក៏​មាន​ឡើង​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មាន​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ពោល​គឺ​ ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​វិវេក​ក្នុង​សម័យ​នោះ​ឯង​ ​សញ្ញា​ខ្លះ​កើត​ ​ព្រោះ​ការហាត់​ ​សញ្ញា​ខ្លះ​រលត់​ទៅ​ ​ព្រោះ​ការហាត់​ ​(​ដូច​ពណ៌នា​មកនេះ​)​ ​នេះឯង​ហៅថា​ ​ការហាត់​សញ្ញា​។​
 [​៨២​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​សេចក្តី​ផ្សេងទៀត​ថា​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​វិចារៈ​ចេញ​បាន​ ​ភិក្ខុ​ក៏បាន​ដល់​នូវ​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ ​ក្នុង​សន្តាន​នៃ​ខ្លួន​ ​មាន​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​គ្មាន​វិតក្កៈ​ ​គ្មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ពោល​គឺ​ ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងាត់​ជា​ខាងដើម​ ​របស់​ភិក្ខុ​នោះ​ ​ក៏​រលត់​ទៅ​ ​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ពោល​គឺ​ ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​ក៏​មាន​ក្នុង​សម័យ​នោះ​ឡើង​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មាន​សច្ច​សញ្ញា​ ​ដ៏​ល្អិត​ ​ពោល​គឺ​ ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​ក្នុង​សម័យ​នោះ​ឯង​ ​សញ្ញា​ខ្លះ​កើត​ ​ព្រោះ​ការហាត់​ ​សញ្ញា​ខ្លះ​រលត់​ទៅ​ ​ព្រោះ​ការហាត់​ ​ដូច​ពណ៌នា​មកនេះ​ ​នេះឯង​ដែល​ហៅថា​ ​ការហាត់​។​
 [​៨៣​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​សេចក្តី​ផ្សេងទៀត​ថា​ ​ព្រោះ​នឿយណាយ​ ​ចាក​បីតិ​ ​ប្រកបដោយ​ឧបេក្ខា​ ​ភិក្ខុ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​រមែង​
ថយ | ទំព័រទី ១១៦ | បន្ទាប់