យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយបានដឹង បានឃើញថា លោកមានសេចក្តីសុខតែម្យ៉ាងដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនដឹង មិនឃើញទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ ចាំបាននូវខ្លួន ដែលមានសេចក្តីសុខតែម្យ៉ាង អស់យប់មួយ ថ្ងៃមួយ ឬអស់ត្រឹមតែកន្លះយប់ កន្លះថ្ងៃ ដូច្នេះដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ក៏ឆ្លើយថា មិនមែនទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយស្គាល់ថា នេះជាមគ្គ នេះជាបដិបទា ប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះហើយ ឆ្លើយថា មិនស្គាល់ទេ តថាគត សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ បានឮសំឡេង របស់ពួកទេវតា ដែលកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង និយាយប្រាប់ថា នែគ្នាយើងទាំងឡាយ ចូរអ្នកប្រតិបត្តិដោយល្អទៅ នែគ្នាយើងទាំងឡាយ ចូរអ្នកប្រតិបត្តិដោយត្រង់ទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោកដែលមាន