នេះ​ហើយ​ ​ក៏​ប្រាប់​ថា​ ​ខ្ញុំ​មិន​ស្គាល់​ទេ​ ​ជន​ទាំងឡាយ​ ​សួរ​ទៅ​បុរស​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​នែ​បុរស​អើយ​ ​អ្នកឯង​មិន​ស្គាល់​ ​មិនឃើញ​នូវ​ស្ត្រី​ណា​ហើយ​ ​ប្រាថ្នា​ចង់បាន​ ​នូវ​ស្ត្រី​នោះ​ដែរ​ឬ​។​ ​បុរស​នោះ​ ​លុះ​ពួក​ជន​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ប្រាប់​ថា​ ​បាទ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ថាដូចម្តេច​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​មាន​ហើយ​ ​សំដី​របស់​បុរស​នោះ​ ​មិនមែន​ជា​អស្ចារ្យ​ទេ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​មាន​ហើយ​ ​សំដី​របស់​បុរស​នោះ​ ​មិនមែន​ជា​អស្ចារ្យ​ដោយពិត​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ដែល​និយាយ​យ៉ាងនេះ​ ​យល់ឃើញ​យ៉ាងនេះ​ថា​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ដែល​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​មាន​សេចក្តី​សុខ​តែ​ម្យ៉ាង​ ​មិន​មាន​រោគ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​តថាគត​ ​ចូល​ទៅ​រក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ហើយ​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​បានឮ​ថា​ ​អ្នក​ទាំងឡាយ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​មាន​សេចក្តី​សុខ​តែ​ម្យ៉ាង​ ​មិន​មាន​រោគ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ដូច្នេះ​ ​ពិតមែន​ឬ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​កាលបើ​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ប្តេជ្ញា​ថា​ ​ករុណា​ ​ពិតមែន​ ​តថាគត​សួរ​ទៅ​សមណព្រាហ្មណ៍​ទាំងនោះ​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់