សុត្តន្ត​បិដក​ ​ទីឃនិកាយ​
​ទុតិយភាគ​
​សីលក្ខន្ធ​វគ្គ​
​កូដ​ទន្ត​សូត្រ​ ​ទី៥​


 [​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​ហើយ​យ៉ាងនេះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ក្នុង​មគធ​ជនបទ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ច្រើន​ ​ប្រមាណ​ ​៥០០រូប​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ស្រុក​ព្រាហ្មណ៍​ ​ឈ្មោះ​ខានុ​មត្តៈ​ ​របស់​មគធ​ជនបទ​។​ ​ឮថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឱទ្យាន​ ​ឈ្មោះ​អម្ពល​ដ្ឋិ​កា​ ​ទៀប​ខានុ​មត្ត​គ្រាម​នោះ​។​ ​ក៏​ក្នុង​សម័យ​នោះ​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​អ្នក​គ្រប់​គ្រង​ខានុ​មត្ត​គ្រាម​ ​ដែល​ជា​ស្រុក​កុះករ​ដោយ​មនុស្ស​ ​សត្វ​ ​បរិបូណ៌​ដោយ​ស្មៅ​ ​ឧស​ ​និង​ទឹក​ ​បរិបូណ៌​ដោយ​ធញ្ញា​ហារ​ ​ជា​ស្រុក​ព្រះរាជទ្រព្យ​ ​ដែល​ព្រះរាជា​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់ព្រះ​រាជទាន​ ​ជា​ព្រះរាជ​អំណោយ​ដ៏​ប្រសើរ​ ​គឺ​ទ្រង់ប្រទាន​ដោយ​ដាច់ខាត​។​
ទំព័រទី ១ | បន្ទាប់