[​៥​]​ ​កាលបើ​ពួក​ព្រាហ្មណ៍​ ​និយាយ​យ៉ាងនេះ​ហើយ​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ក៏​និយាយ​នឹង​ព្រាហ្មណ៍​ទាំងនោះ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ពាក្យ​ខ្ញុំ​សិន​ ​គួរតែ​យើង​ចូល​ទៅ​រក​ព្រះ​គោតម​ដ៏​ចំរើន​នោះ​វិញ​ ​មិន​គួរ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ចូល​មករ​ក​យើង​ទេ​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ឮថា​ ​ព្រះសមណគោតម​ ​មាន​ជាតិ​បរិសុទ្ធ​ទាំងពីរ​ចំណែក​ ​គឺ​ខាង​ព្រះមាតា​ ​និង​ខាង​ព្រះបិតា​ ​ប្រសូត​ចាក​ព្រះ​គភ៌​ដ៏​បរិសុទ្ធ​ ​តាំងពី​តំណ​នៃ​ព្រះ​អយ្យកោ​ ​អយ្យិកា​ជា​គំរប់៧មក​ ​មិន​មាន​អ្នកណា​ ​រិះគន់​ ​តិះដៀល​ ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​ឡើយ​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ព្រះសមណគោតម​ ​មាន​ជាតិ​បរិសុទ្ធ​ទាំងពីរ​ចំណែក​ ​គឺ​ខាង​ព្រះមាតា​ ​និង​ខាង​ព្រះបិតា​ ​ប្រសូត​ចាក​ព្រះ​គភ៌​ដ៏​បរិសុទ្ធ​ ​តាំង​អំពី​តំណ​នៃ​ព្រះ​អយ្យកោ​ ​អយ្យិកា​ ​ជា​គំរប់៧មក​ ​មិន​មាន​អ្នកណា​រិះគន់​ ​តិះដៀល​ ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​ឡើយ​ ​ដោយហេតុ​ណា​ ​ហេតុនេះ​ ​មិន​គួរឲ្យ​ព្រះសមណគោតម​ដ៏​ចំរើន​នេះ​ ​ចូល​មករ​ក​យើង​ទេ​ ​គួរតែ​យើង​រាល់គ្នា​ ​ចូល​ទៅ​រក​ព្រះសមណគោតម​ដ៏​ចំរើន​នោះ​ ​ដោយពិត​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ឮថា​ ​ព្រះសមណគោតម​ ​ព្រះអង្គ​លះបង់​នូវ​ពពួក​ញាតិ​ជាច្រើន​ ​ចេញទៅ​ទ្រង់ព្រះ​ផ្នួស​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ឮថា​ ​ព្រះសមណគោតម​
ថយ | ទំព័រទី ១០ | បន្ទាប់