រស់នៅ​បាន​យូរឆ្នាំមកហើយ​ ​មាន​អាយុ​ ​ក៏​ជ្រុល​ចូល​មក​ក្នុង​បច្ឆិមវ័យ​ហើយ​ ​ឯ​ព្រះសមណគោតម​ ​ជា​មនុស្សក្មេង​ផង​ ​ទើបនឹង​បួស​ថ្មី​ផង​ ​មួយទៀត​ ​លោក​កូដ​ទន្តៈ​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​តែង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​ទាំង​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ក៏​តែង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​លោក​កូដ​ទន្តៈ​ដែរ​ ​មួយវិញទៀត​ ​លោក​កូដ​ទន្តៈ​ ​នៅ​គ្រប់​គ្រង​ខានុ​មត្ត​គ្រាម​ ​ដែល​ជា​ស្រុក​កុះករ​ ​ដោយ​មនុស្ស​ ​សត្វ​ ​សម្បូណ៌​ដោយ​ស្មៅ​ ​ឧស​ ​និង​ទឹក​ ​បរិបូណ៌​ដោយ​ធញ្ញា​ហារ​ ​ជា​ស្រុក​ព្រះរាជទ្រព្យ​ ​ដែល​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់ប្រទាន​ ​ជា​ព្រះរាជ​អំណោយ​ដ៏​ប្រសើរ​ ​លោក​កូដ​ទន្តៈ​ ​នៅ​គ្រប់​គ្រង​ខានុ​មត្ត​គ្រាម​ ​ដែល​ជា​ស្រុក​កុះករ​ ​ដោយ​មនុស្ស​ ​សត្វ​ ​សម្បូណ៌​ដោយ​ស្មៅ​ ​ឧស​ ​និង​ទឹក​ ​បរិបូណ៌​ដោយ​ធញ្ញា​ហារ​ ​ជា​ស្រុក​ព្រះរាជទ្រព្យ​ ​ដែល​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ប្រទាន​ ​ជា​ព្រះរាជ​អំណោយ​ដ៏​ប្រសើរ​ ​ដោយហេតុ​ណា​ ​ហេតុនេះ​ ​បាន​ជា​ថា​ ​លោក​កូដ​ទន្តៈ​ ​មិន​គួរ​ចូល​ទៅ​រក​ព្រះសមណគោតម​ឡើយ​ ​គួរតែ​ព្រះសមណគោតម​ទេតើ​ ​ចូល​មករ​ក​លោក​កូដ​ទន្តៈ​វិញ​។​
ថយ | ទំព័រទី ៩ | បន្ទាប់