ដើម្បី​ភាវៈ​ជា​ភិក្ខុ​ ​ឯត​ថា​គត​ ​ដឹង​នូវ​សេចក្តី​ផ្សេងគ្នា​ ​នៃ​បុគ្គល​ក្នុង​កិច្ច​ដែល​នៅ​បរិវាស​នេះ​(​១​)​ ​។​ ​អ​ចេ​លក​ស្សប​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​បុគ្គល​ធ្លាប់​ជា​អន្យតិរ្ថិយ​មក​ហើយ​ ​ចង់​ចូល​មក​ក្នុង​ធម្មវិន័យ​នេះ​ ​ចង់​បព្វជ្ជា​ ​និង​ឧបសម្បទា​ ​ត្រូវ​នៅ​បរិវាស​អស់៤ខែ​ ​លុះ​កន្លង៤ខែ​ហើយ​ ​ទើប​ភិក្ខុ​ទាំងឡាយ​ ​មានចិត្ត​ត្រេកអរ​ ​ឲ្យបព្វជ្ជា​ ​ឲ្យ​ឧបសម្បទា​ ​ដើម្បី​ភាវៈ​ជា​ភិក្ខុ​ ​ដូច្នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​នៅរហូត៤ឆ្នាំ​បាន​ ​លុះ​កន្លង៤ឆ្នាំ​ហើយ​ ​ភិក្ខុ​ទាំងឡាយ​គង់មាន​ចិត្តត្រេកអរ​ ​ឲ្យបព្វជ្ជា​ ​ឲ្យ​ឧបសម្បទា​ ​ដើម្បី​ភាវៈ​ជា​ភិក្ខុ​។​ ​អ​ចេ​លក​ស្សប​ ​ក៏បាន​បព្វជ្ជា​ ​បាន​ឧបសម្បទា​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ ​លុះ​ព្រះ​កស្សប​មាន​អាយុ​ ​បាន​ឧបសម្បទា​ ​មិនយូរ​ប៉ុន្មាន​ ​ក៏​ជា​បុគ្គល​ម្នាក់ឯង​ ​ដោះខ្លួនចេញ​ចាក​ពួក​ ​ឥតមាន​សេចក្តី​ប្រមាទ​ ​ខំព្យាយាម​ដុត​នូវ​កិលេស​ ​ប្រថុយ​លះបង់​នូវ​អត្តភាព​ ​ពួក​កុលបុត្ត​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនុត្តរធម៌​នោះ​ ​ជាទីបំផុត​នៃ​ព្រហ្មចរិយៈ​ ​ដោយ​បញ្ញា​របស់​ខ្លួន​ ​ដោយខ្លួនឯង​ ​ក្នុង​អត្តភាព​នេះ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ទ្រង់​ជ្រាប​ថា​ ​បុគ្គល​នេះ​ ​គួរ​នៅ​បរិវាស​ ​បុគ្គល​នេះ​ ​មិន​គួរ​នៅ​បរិវាស​។​
ថយ | ទំព័រទី ១០៧ | បន្ទាប់