[​៨៦​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​សេចក្តី​ផ្សេងទៀត​ថា​ ​ព្រោះ​កន្លង​នូវ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ភិក្ខុ​បាន​ដល់​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វិញ្ញាណ​ ​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​ក៏​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបទ​ទាំង៤​ ​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ពោល​គឺ​ ​អាកាសានញ្ចាយតន​ជ្ឈាន​ ​ជា​ខាងដើម​ ​របស់​ភិក្ខុ​នោះ​ ​ក៏​រលត់​ទៅ​ ​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ពោល​គឺ​ ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ក៏​មាន​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មាន​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ពោល​គឺ​ ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ក្នុង​សម័យ​នោះ​ឯង​ ​សញ្ញា​ខ្លះ​កើត​ ​ព្រោះ​ការហាត់​ ​សញ្ញា​ខ្លះ​រលត់​ទៅ​ ​ព្រោះ​ការហាត់​ ​ដូច​ពណ៌នា​មកនេះ​ ​នេះឯង​ ​ដែល​ហៅថា​ ​ការហាត់​សញ្ញា​។​
 [​៨៧​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​សេចក្តី​ផ្សេងទៀត​ថា​ ​ព្រោះ​កន្លង​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ភិក្ខុ​ក៏បាន​ដល់​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​វត្ថុ​តិចតួច​ ​មិន​មាន​ ​ដូច្នេះ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបទ​ទាំង៤​ ​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ពោល​គឺ​ ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ជា​ខាងដើម​ ​របស់​ភិក្ខុ​នោះ​ ​ក៏​រលត់​ទៅ​ ​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ពោល​គឺ​ ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ក៏​មាន​ក្នុង​សម័យ​នោះ​ ​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ១១៩ | បន្ទាប់