ឈ្មោះថា​ ​មាន​សច្ច​សញ្ញា​ដ៏​ល្អិត​ ​ពោល​គឺ​ ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ក្នុង​សម័យ​នោះ​ឯង​ ​សញ្ញា​ខ្លះ​ ​កើត​ព្រោះ​ការហាត់​ ​សញ្ញា​ខ្លះ​ ​រលត់​ទៅ​ ​ព្រោះ​ការហាត់​ ​ដូច​ពណ៌នា​មកនេះ​ ​នេះឯង​ ​ដែល​ហៅថា​ ​ការហាត់​សញ្ញា​។​
 [​៨៨​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ភិក្ខុ​ណា​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​សំគាល់​ ​(​ក្នុង​បឋមជ្ឈាន​)​ ​របស់​ខ្លួន​ ​ភិក្ខុ​នោះ​ ​ចេញ​ចាក​បឋមជ្ឈាន​នោះ​ហើយ​ ​ចូល​ទុតិយជ្ឈាន​ឯណោះ​ ​ចេញ​ចាក​ទុតិយជ្ឈាន​នោះ​ហើយ​ ​ចូល​តតិយជ្ឈាន​ឯណោះ​ ​(​លុះ​ចូល​ឈាន​)​ ​តាមលំដាប់​ហើយ​ ​ក៏បាន​នូវ​សញ្ញា​ជាកំពូល​ ​គឺ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​កាលបើ​ភិក្ខុ​នោះ​ ​ឋិតនៅ​ក្នុង​សញ្ញា​ជាកំពូល​ ​គឺ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ហើយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​កាលបើ​អាត្មាអញ​ ​ចូល​ឈាន​ ​មិន​ប្រសើរ​ឡើយ​ ​បើ​អាត្មាអញ​ ​មិន​ចូល​ឈាន​ ​ទើប​ប្រសើរ​ ​ព្រោះថា​ ​ប្រសិនបើ​អាត្មាអញ​ចូល​ឈាន​ ​រវល់​តែ​នឹង​ចូល​ឈាន​ ​សញ្ញា​ក្នុង​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ទាំងនេះ​ ​របស់​អាត្មាអញ​ ​មុខ​ជារ​លត់​ទៅ​ ​សញ្ញា​ដ៏​គ្រោតគ្រាត​ឯទៀត​ ​គឺ​ភវ​ង្គ​សញ្ញា​ ​មុខ​ជា​កើតឡើង​ ​បើ​ដូច្នោះ​ ​អាត្មាអញ​ ​មិន​គួរ​នឹង​ចូល​ឈាន​ ​មិន​គួរ​រវល់​តែ​នឹង​ចូល​ឈាន​ឡើយ​។​ ​ភិក្ខុ​នោះ​ឯង​ ​ក៏​លែង​ចូល​ឈាន​ ​លែង​រវល់​នឹង​ចូល​ឈាន​ ​កាលបើ​ភិក្ខុ​នោះ​ ​លែង​
ថយ | ទំព័រទី ១២០ | បន្ទាប់