មាន​អាចារ្យ​ក្នុង​ទី​ផ្សេង​ ​កម្រ​នឹង​ដឹងសេចក្តី​នុ៎ះ​ថា​ ​សញ្ញា​ជា​ខ្លួន​ ​របស់​បុរស​ដូច្នេះ​ខ្លះ​ ​សញ្ញា​ក៏​ដទៃ​ ​ខ្លួន​ក៏​ដទៃ​ ​ដូច្នេះ​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ដែលគេ​ថា​ ​លោក​ទៀង​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​ឥតអំពើ​ឬ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​តថាគត​ ​មិនដែល​ព្យាករ​សេចក្តី​នុ៎ះ​ថា​ ​ពាក្យ​ថា​លោក​ទៀង​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​ឥតអំពើ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ពាក្យ​ថា​ ​លោក​មិន​ទៀង​ ​នេះឯង​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​ឥតអំពើ​ទេ​ឬ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​តថាគត​ ​មិនដែល​ព្យាករ​សេចក្តី​នុ៎ះ​ថា​ ​ពាក្យ​ថា​ ​លោក​មិន​ទៀង​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​ឥតអំពើ​ដូច្នេះ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ពាក្យ​ថា​ ​លោកមា​នទី​បំផុត​។​បេ​។​ ​លោក​មិន​មាន​ទីបំផុត​។​ ​ជីវៈ​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​។​ ​ជីវៈ​ផ្សេង​ ​សរីរៈ​ក៏​ផ្សេង​ទេ​។​ ​សត្វ​ខាងមុខ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មាន​។​ ​សត្វ​ខាងមុខ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មិន​មាន​។​ ​សត្វ​ខាងមុខ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មាន​ខ្លះ​ ​មិន​មាន​ខ្លះ​។​ ​សត្វ​ខាងមុខ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មាន​ក៏​មិនមែន​ ​មិន​មាន​ក៏​មិនមែន​ ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​ពាក្យ​
ថយ | ទំព័រទី ១២៧ | បន្ទាប់