រំលត់ទុក្ខ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ពាក្យ​នេះ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ព្រោះថា​ ​ពាក្យ​នេះ​ ​ប្រកបដោយ​ប្រយោជន៍​ ​ពាក្យ​នេះ​ ​ប្រកបដោយ​ធម៌​ ​ពាក្យ​នេះ​ ​ជា​អាទិ​ព្រហ្មចរិយ​កា​សិក្ខា​ ​គឺ​អធិសីល​សិក្ខា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​ក្នុង​សង្សារវដ្ត​ ​ដើម្បី​ប្រាសចាក​តម្រេក​ក្នុង​វដ្តៈ​ ​ដើម្បី​រំលត់​នូវ​វដ្តៈ​ ​ដើម្បី​រម្ងាប់​នូវ​វដ្តៈ​ ​ដើម្បី​ដឹង​ចំពោះ​វដ្តៈ​ ​ដើម្បី​ដឹង​ច្បាស់​នូវ​វដ្តៈ​ ​ដើម្បី​ព្រះនិព្វាន​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​ព្យាករ​ពាក្យ​នេះ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ដំណើរ​នុ៎ះ​យ៉ាងហ្នឹងហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ដំណើរ​នុ៎ះ​ ​យ៉ាងហ្នឹងហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំគាល់​នូវ​កាលដែល​នឹង​ធ្វើ​នូវ​ពុទ្ធដំណើរ​ចុះ​។​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ក្រោក​អំពី​អាសនៈ​ ​ហើយ​ទ្រង់​ពុទ្ធដំណើរ​ចេញទៅ​។​
 [​៩៦​]​ ​លំដាប់នោះ​ឯង​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ចៀសចេញ​ទៅ​ ​មិនទាន់​បាន​យូរប៉ុន្មាន​ ​ស្រាប់តែ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ពោល​ពាក្យចាក់ដោត​ ​នូវ​បោ​ដ្ឋ​បាទ​បរិ​ព្វា​ជ​ក​ ​ដោយ​ជន្លួញ​ ​គឺ​សំដី​ជុំវិញ​ខ្លួន​ថា​ ​ព្រះសមណគោតម​ ​និយាយ​ពាក្យ​ណាៗ​ ​បោ​ដ្ឋ​បាទ​ដ៏​ចំរើន​នេះ​ ​ក៏​អនុមោទនា​ពាក្យ​នោះ​ៗ​ ​របស់​ព្រះសមណគោតម​នោះ​ថា​ ​បពិត្រ​ព្រះ​
ថយ | ទំព័រទី ១២៩ | បន្ទាប់