[​៩៩​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ឯ​បរិ​ព្វា​ជ​ក​ទាំងអស់គ្នា​នោះ​ឯង​ ​សុទ្ធតែ​ជា​បុគ្គល​ខ្វាក់​ ​ឥតមាន​ចក្ខុ​ ​គឺ​បញ្ញា​សោះ​ឡើយ​ ​បណ្តា​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​មានតែ​អ្នកឯង​មួយ​ ​ជា​បុគ្គល​មាន​ចក្ខុ​ ​គឺ​បញ្ញា​ដោយពិត​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ព្រោះថា​ ​ធម៌​ដែល​ប្រព្រឹត្តទៅ​ដោយ​ចំណែក១​ ​តថាគត​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយក៏​មាន​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ធម៌​ទាំងឡាយ​ដែល​មិន​ប្រព្រឹត្តទៅ​ដោយ​ចំណែក១​ ​តថាគត​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​ ​ក៏​មាន​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ធម៌​ទាំងឡាយ​ ​ដែល​មិន​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក១​ ​តថាគត​ ​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ធម៌​ដែល​មិន​ប្រព្រឹត្តទៅ​ដោយ​ចំណែក​មួយ​ថា​ ​លោក​ទៀង​ដូច្នេះ​ឯង​ ​តថាគត​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​។​បេ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ធម៌​ដែល​មិន​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក​មួយ​ថា​ ​លោក​មិន​ទៀង​ដូច្នេះ​ឯង​ ​តថាគត​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ធម៌​ដែល​មិន​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក​មួយ​ថា​ ​លោកមា​នទី​បំផុត​ដូច្នេះ​ឯង​ ​តថាគត​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ធម៌​ដែល​មិន​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក​មួយ​ថា​ ​លោក​មិន​មាន​ទីបំផុត​ដូច្នេះ​ឯង​ ​តថាគត​ ​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ធម៌​ដែល​មិន​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក​មួយ​ថា​ ​ជីវៈ​នោះ​ ​គឺ​សរីរៈ​នោះ​ ​ដូច្នេះ​ឯង​ ​តថាគត​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​។​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់