ម្នាល​បោ​ដ្ឋ​បាទ​ ​ធម៌​ដែល​មិន​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក​មួយ​ថា​ ​ជីវៈ​ផ្សេង​ ​សរីរៈ​ផ្សេង​ ​ដូច្នេះ​ឯង​ ​តថាគត​ ​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​សត្វ​ខាងមុខ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​មាន​។​បេ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​សត្វ​ខាងមុខ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មិន​មាន​។​បេ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​សត្វ​ខាងមុខ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មាន​ខ្លះ​ ​មិន​មាន​ខ្លះ​។​បេ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ធម៌​មិន​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក​មួយ​ថា​ ​តថាគត​ ​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​ថា​ ​សត្វ​ខាងមុខ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​មាន​ក៏​មិនមែន​ ​មិន​មាន​ក៏​មិនមែន​ដូច្នេះ​ឯង​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ក៏​ធម៌​មិន​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក​មួយ​ទាំង​នុ៎ះ​ ​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ព្រោះថា​ ​ធម៌​ទាំង​នុ៎ះ​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​មិន​ប្រកបដោយ​ធម៌​ ​មិនមែន​ជា​អាទិ​ព្រហ្មចរិយ​កា​សិក្ខា​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​រំលត់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រំងាប់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ដឹង​ច្បាស់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​
ថយ | ទំព័រទី ១៣៤ | បន្ទាប់