ដើម្បី​ព្រះនិព្វាន​ ​ព្រោះហេតុនោះ​ ​ធម៌​ដែល​មិន​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក​មួយ​ទាំង​នុ៎ះ​ ​បាន​ជាត​ថា​គត​ ​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​។​
 [​១០០​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ចុះ​ធម៌​ទាំងឡាយ​ប្រព្រឹត្តទៅ​ដោយ​ចំណែក១​ ​ដែល​តថាគត​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ធម៌​ប្រព្រឹត្តទៅ​ដោយ​ចំណែក​មួយ​ថា​ ​នេះ​ជា​ទុក្ខ​ ​ដូច្នេះ​ឯង​ ​តថាគត​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ធម៌​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក​មួយ​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ដូច្នេះ​ឯង​ ​តថាគត​ ​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ធម៌​ប្រព្រឹត្តទៅ​ដោយ​ចំណែក​មួយ​ថា​ ​នេះ​ជា​សេចក្តី​រំលត់ទុក្ខ​ ​ដូច្នេះ​ឯង​ ​តថាគត​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ធម៌​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក​មួយ​ថា​ ​នេះ​ជា​បដិបទា​ ​ដំណើរ​ទៅកាន់​ធម៌​រំលត់ទុក្ខ​ ​ដូច្នេះ​ឯង​ ​តថាគត​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ចុះ​ធម៌​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក​មួយ​ទាំង​នុ៎ះ​ ​ដែល​តថាគត​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ព្រោះថា​ ​ធម៌​ទាំងនោះ​ ​ប្រកបដោយ​ប្រយោជន៍​ ​ធម៌​ទាំង​នុ៎ះ​ ​ប្រកបដោយ​ធម៌​ ​ធម៌​ទាំង​នុ៎ះ​ ​ជា​អាទិ​ព្រហ្មចរិយ​កា​សិក្ខា​ ​ធម៌​ទាំង​នុ៎ះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​តម្រេក​ ​ដើម្បី​សេចក្តី​រំលត់​ ​ដើម្បី​រម្ងាប់​
ថយ | ទំព័រទី ១៣៥ | បន្ទាប់