ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​ព្រះនិព្វាន​ ​ព្រោះហេតុនោះ​ ​ធម៌​ប្រព្រឹត្តទៅ​ ​ដោយ​ចំណែក​មួយ​ទាំង​នុ៎ះ​ ​បាន​ជាត​ថា​គត​ ​បាន​សំដែង​ហើយ​ ​បាន​បញ្ញត្ត​ហើយ​។​
 [​១០១​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​មាន​សមណព្រាហ្មណ៍​ទាំង​នុ៎ះ​ ​តែ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​មាន​សេចក្តី​សុខ​តែ​ម្យ៉ាង​ ​មិន​មាន​រោគ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​តថាគត​ចូល​ទៅ​រក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ហើយ​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ឮថា​ ​អ្នក​ទាំងឡាយ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ខ្លួន​មាន​សេចក្តី​សុខ​តែ​ម្យ៉ាង​ ​មិន​មាន​រោគ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ដូច្នេះ​ ​ពិតមែន​ឬ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​កាលបើ​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ប្តេជ្ញា​ថា​ ​ករុណា​ ​(​ពិតមែន​)​ ​តថាគត​សួរ​ទៅ​សមណព្រាហ្មណ៍​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ចុះ​អ្នក​ទាំងឡាយ​បានដឹង​ ​បានឃើញ​ថា​ ​សត្វលោក​មាន​សេចក្តី​សុខ​តែមួយ​យ៉ាង​មែន​ឬ​។​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​លុះ​តថាគត​សួរ​យ៉ាងនេះ​ហើយ​ ​ក៏​ឆ្លើយ​ថា​ ​មិនមែនទេ​ ​តថាគត​សួរ​ទៅ​សមណព្រាហ្មណ៍​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ចុះ​អ្នក​ទាំងឡាយ​
ថយ | ទំព័រទី ១៣៦ | បន្ទាប់