មាន​ហើយ​ ​ភាសិត​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនមែន​ជា​អស្ចារ្យ​ទេ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​មាន​ហើយ​ ​ភាសិត​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនមែន​ជា​អស្ចារ្យ​ដោយពិត​។​
 [​១០២​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ប្រៀប​ដូច​បុរស​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ត្រូវការ​ចង់បាន​ ​នូវ​នាង​ជនបទ​កល្យាណី​(​១​)​ ​ក្នុង​ជនបទ​នេះ​ ​ពួក​ជន​សួរ​ទៅ​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​អើយ​ ​អ្នក​ត្រូវការ​ចង់បាន​ ​នូវ​នាង​ជនបទ​កល្យាណី​ណា​ ​អ្នក​ស្គាល់​នូវ​នាង​ជនបទ​កល្យាណី​នោះ​ថា​ ​ជា​ក្សត្រិយានី​ ​ព្រាហ្មណី​ ​វេស្សី​ ​ឬ​សុទ្ទី​ដែរ​ឬ​។​ ​បុរស​នោះ​ ​លុះ​ពួក​ជន​សួរ​យ៉ាងនេះ​ហើយ​ ​ប្រាប់​ថា​ ​មិន​ស្គាល់​ទេ​ ​ជន​ទាំងឡាយ​ ​សួរ​ទៅ​បុរស​នោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​នែ​បុរស​អើយ​ ​អ្នក​ប្រាថ្នា​ ​ចង់បាន​នូវ​នាង​ជនបទ​កល្យាណី​ណា​ ​អ្នក​ស្គាល់​នូវ​នាង​ជនបទ​កល្យាណី​នោះ​ថា​ ​មានឈ្មោះ​យ៉ាងនេះ​ ​ឬ​មាន​គោត្រ​យ៉ាងនេះ​ ​ខ្ពស់​ ​ទាប​ ​ឬ​យ៉ាង​កណ្តាល​ ​មាន​សម្បុរ​ខ្មៅ​ ​សម្បុរ​ខ្មៅ​ស្រឯម​ ​ឬ​សម្បុរ​ខ្មៅស្រស់​ ​ក្នុង​ស្រុក​ ​ឬ​និគម​ ​ឬក៏​ក្នុង​នគរ​ឯណោះ​ ​ដូច្នេះ​ដែរ​ឬ​។​ ​បុរស​នោះ​ ​លុះ​ពួក​ជន​សួរ​យ៉ាង​
​(​១​)​ ​ស្ត្រី​ដែល​ល្អឆ្នើម​ ​ក្នុង​ជនបទ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់