វោ​ទា​និ​យ​ធម៌​ទាំងឡាយ​ ​នឹង​ចំរើន​ដុះដាល​ឡើង​ ​អ្នក​ទាំងឡាយ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នឹង​បាន​ដល់​នូវ​ភាវៈ​ពេញលេញ​ ​និង​ភាវៈ​ធំ​ទូលាយ​ ​នៃ​មគ្គ​បញ្ញា​ ​និង​ផល​បញ្ញា​ក្នុង​បច្ចុប្បន្ន​ ​សម្រេច​ឥរិយាបថ​នៅ​ ​ដូច្នេះ​ ​ដើម្បី​លះបង់​នូវ​ការបាន​ឱឡារិក​អត្តភាព​ណា​ ​ការបាន​នូវ​ឱឡារិក​អត្តភាព​នោះ​ ​តើ​ដូចម្តេច​។​ ​យើង​ ​កាលបើ​ពួក​ជន​ទាំងនោះ​ ​សួរ​យ៉ាងនេះ​ហើយ​ ​គប្បី​ព្យាករ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​យើង​សំដែងធម៌​ថា​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ប្រតិបត្តិ​តាម​ហើយ​ ​សង្កិលេសិក​ធម៌​ទាំងឡាយ​ ​នឹង​សាបសូន្យ​ទៅ​ ​វោ​ទា​និ​យ​ធម៌​ទាំងឡាយ​ ​នឹង​ចំរើន​ដុះដាល​ឡើង​ ​អ្នក​ទាំងឡាយ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នឹង​បាន​ដល់​នូវ​ភាវៈ​ពេញលេញ​ ​និង​ភាវៈ​ធំ​ទូលាយ​ ​នៃ​មគ្គ​បញ្ញា​ ​និង​ផល​បញ្ញា​ក្នុង​បច្ចុប្បន្ន​ ​សម្រេច​ឥរិយាបថ​នៅ​ ​ដូច្នេះ​ ​ដើម្បី​លះបង់​នូវ​ការបាន​ឱឡារិក​អត្តភាព​ណា​ ​ការបាន​នូវ​ឱឡារិក​អត្តភាព​នោះ​ ​គឺ​អត្តភាព​ប្រកបដោយ​មហាភូតរូប៤​ ​នេះឯង​។​
 ​[​១០៩​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ប្រសិនបើ​ពួក​ជន​ដទៃ​សួរ​ពួក​យើង​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ចុះ​ការបាន​នូវ​មនោ​មយ​អត្តភាព​
ថយ | ទំព័រទី ១៤៨ | បន្ទាប់