នោះ​ ​តើ​ដូចម្តេច​។​ ​(​សេចក្តី​បំប្រួញ​ដូចគ្នានឹង​ន័យ​មុន​នោះ​ដែរ​)​ ​អ្នក​ទាំងឡាយ​សំដែងធម៌​ថា​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ប្រតិបត្តិ​តាម​ហើយ​ ​សង្កិលេសិក​ធម៌​ទាំងឡាយ​ ​នឹង​សាបសូន្យ​ទៅ​ ​វោ​ទា​និ​យ​ធម៌​ទាំងឡាយ​ ​នឹង​ចំរើន​ដុះដាល​ឡើង​។​បេ​។​ ​នឹង​សម្រេច​ឥរិយាបថ​នៅ​ ​ដូច្នេះ​ ​ដើម្បី​លះបង់​នូវ​ការបាន​នូវ​អរូប​អត្តភាព​ណា​ ​ការបាន​នូវ​អរូប​អត្តភាព​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ថា​ ​ដូចម្តេច​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​ភាសិត​ ​(​របស់​តថាគត​)​ ​ប្រកបដោយ​សេចក្តី​អស្ចារ្យ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​ភាសិត​ ​(​របស់​ព្រះអង្គ​)​ ​ប្រកបដោយ​សេចក្តី​អស្ចារ្យ​ដោយពិត​។​
 [​១១០​]​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​ប្រៀប​ដូច​បុរស​ធ្វើ​ជណ្តើរ​ ​បម្រុង​នឹង​ឡើង​កាន់​ប្រាសាទ​ ​ដាក់​ខាងក្រោម​ប្រាសាទ​នោះ​ឯង​ ​ពួក​ជន​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នកធ្វើ​ជណ្តើរ​បម្រុង​នឹង​ឡើង​កាន់​ប្រាសាទ​ណា​ ​អ្នក​ស្គាល់​ប្រាសាទ​នោះ​ថា​ ​នៅក្នុង​ទិសខាងកើត​ ​ឬ​ទិសខាងត្បូង​ ​ទិសខាងលិច​ ​ឬ​ទិសខាងជើង​ ​ជា​ប្រាសាទ​ខ្ពស់​ទាប​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់