ឬ​យ៉ាង​កណ្តាល​ ​ដូច្នេះ​ដែរ​ឬ​។​ ​បើ​បុរស​នោះ​ប្រាប់​ពួក​ជន​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​មាន​អាយុ​ ​ខ្ញុំ​ធ្វើ​ជណ្តើរ​បម្រុង​នឹង​ឡើង​កាន់​ប្រាសាទ​ណា​ ​ដាក់​ខាងក្រោម​ប្រាសាទ​នោះ​ឯង​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​អ្នក​សំគាល់​ ​នូវ​សេចក្តី​នោះ​ថា​ ​ដូចម្តេច​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​សំដី​របស់​បុរស​នោះ​ ​ប្រកបដោយ​សេចក្តី​អស្ចារ្យ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​មាន​ហើយ​ ​សំដី​របស់​បុរស​នោះ​ ​ប្រកបដោយ​សេចក្តី​អស្ចារ្យ​ដោយពិត​។​ ​ម្នាល​បោ​ដ្ឋ​បាទ​ ​បើ​ពួក​ដទៃ​សួរ​ពួក​យើង​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ចុះ​ការបាន​នូវ​ឱឡារិក​អត្តភាព​នោះ​ ​តើ​ដូចម្តេច​។​បេ​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​ចុះ​ការបាន​នូវ​មនោ​មយ​អត្តភាព​នោះ​តើ​ដូចម្តេច​។​ ​ម្នាល​អ្នក​ទាំងឡាយ​មាន​អាយុ​ ​អ្នក​ទាំងឡាយ​សំដែងធម៌​ថា​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ប្រតិបត្តិ​តាម​ហើយ​ ​សង្កិលេសិក​ធម៌​ទាំងឡាយ​ ​នឹង​សាបសូន្យ​ទៅ​ ​វោ​ទា​និ​យ​ធម៌​ទាំងឡាយ​ ​នឹង​ចំរើន​ដុះដាល​ឡើង​ ​អ្នក​ទាំងឡាយ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​នឹង​បាន​ដល់​នូវ​ភាវៈ​ពេញលេញ​ ​និង​ភាវៈ​ធំ​ទូលាយ​ ​នៃ​មគ្គ​បញ្ញា​ ​និង​ផល​បញ្ញា​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេច​ឥរិយាបថ​ ​នៅ​ដូច្នេះ​ ​ដើម្បី​លះបង់​នូវ​ការបាន​នូវ​អរូប​អត្តភាព​ណា​ ​ការបាន​នូវ​អរូប​អត្តភាព​នោះ​ ​តើ​ដូចម្តេច​។​ ​យើង​ ​កាលដែល​ជន​ទាំងនោះ​ ​សួរ​យ៉ាងនេះ​ហើយ​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់