ឱឡារិក​អត្តភាព​ ​ទាំង​មិនដល់​នូវ​ការរាប់​ថា​ ​បាន​នូវ​មនោ​មយ​អត្តភាព​ទេ​ ​ក្នុង​សម័យ​នោះ​ ​ដល់​នូវ​ការរាប់​ថា​ ​បាន​ត្រឹមតែ​អរូប​អត្តភាព​ប៉ុណ្ណោះ​។​
 [​១១២​]​ ​ម្នាល​ចិត្តៈ​ ​បើ​ជន​ទាំងឡាយ​សួរ​អ្នក​យ៉ាងនេះ​ថា​ ​អ្នក​ធ្លាប់​កើត​ក្នុង​អតីតកាល​ ​អ្នក​មិនមែន​ជា​មិនធ្លាប់​កើត​ទេ​ ​អ្នក​នឹង​កើត​ក្នុង​អនាគតកាល​ ​អ្នក​មិនមែន​ជា​មិនកើត​ទេ​ ​អ្នក​កើត​ក្នុង​កាល​ឥឡូវនេះ​ ​អ្នក​មិនមែន​ជា​មិនកើត​ទេ​ឬ​។​ ​ម្នាល​ចិត្តៈ​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ហើយ​ ​អ្នក​គប្បី​ដោះស្រាយ​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ជន​ទាំងឡាយ​ ​សួរ​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ថា​ ​អ្នក​ធ្លាប់​កើត​ក្នុង​អតីតកាល​ ​អ្នក​មិនមែន​ជា​មិនធ្លាប់​កើត​ទេ​ ​អ្នក​នឹង​កើត​ក្នុង​អនាគតកាល​ ​អ្នក​មិនមែន​ជា​នឹង​មិនកើត​ទេ​ ​អ្នក​កើត​ក្នុង​កាល​ឥឡូវនេះ​ ​អ្នក​មិនមែន​ជា​មិនកើត​ទេ​ឬ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ធ្លាប់​កើត​ក្នុង​អតីតកាល​ ​ខ្ញុំ​មិនមែន​ជា​មិនធ្លាប់​កើត​ទេ​ ​ខ្ញុំ​នឹង​កើត​ក្នុង​អនាគតកាល​ ​ខ្ញុំ​មិនមែន​ជា​នឹង​មិនកើត​ទេ​ ​ខ្ញុំ​កើត​ក្នុង​កាល​ឥឡូវនេះ​ ​ខ្ញុំ​មិនមែន​ជា​មិនកើត​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​គប្បី​ដោះស្រាយ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់