[​១៣៨​]​ ​ភិក្ខុ​នោះ​ ​កាលបើ​ចិត្ត​តាំង​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ក៏​តម្រង់​ផ្ចង់​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ ​អា​សវ​ក្ខ​យញ្ញា​ណ​ ​គឺ​សេចក្តី​ដឹង​នូវ​ធម៌​ ​ជា​គ្រឿង​អស់​ទៅ​នៃ​អាសវៈ​។​ ​ភិក្ខុ​នោះ​ ​ក៏​ដឹង​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ដឹង​តាមពិត​ថា​ ​នេះ​ជា​សេចក្តី​រលត់ទុក្ខ​ ​ដឹង​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​នាំឲ្យ​បាន​ដល់​នូវ​សេចក្តី​រលត់ទុក្ខ​ ​ដឹង​តាមពិត​ថា​ ​នេះ​ជា​អាសវៈ​ ​ដឹង​តាមពិត​ថា​ ​ធម៌​នេះ​ ​ជាហេតុ​នាំឲ្យកើត​អាសវៈ​ ​ដឹង​តាមពិត​ថា​ ​នេះ​ជា​សេចក្តី​រលត់​អាសវៈ​ ​ដឹង​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​នាំឲ្យ​បាន​ដល់​នូវ​សេចក្តី​រលត់​អាសវៈ​។​ ​កាលបើ​ភិក្ខុ​នោះ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​កាមាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​ភវាសវៈ​ផង​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​ចាក​អវិជ្ជា​សវៈ​ផង​។​ ​កាលបើ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​សេចក្តី​ដឹង​ក៏​កើតឡើង​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​។​ ​ភិក្ខុ​នោះ​ ​ក៏​ដឹង​ច្បាស់​ថា​ ​កំណើត​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​ករណីយកិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​មាណព​
ថយ | ទំព័រទី ១៩៧ | បន្ទាប់