កេវ​ដ្ត​សូត្រ​ ​ទី១១​


 [​១៤០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ជា​ម្ចាស់​ ​ទ្រង់​គង់នៅ​ក្នុង​បា​វា​រិក​ម្ព​វ័ន​ ​ជិត​ស្រុក​នា​លន្ទា​។​ ​គ្រានោះ​ ​គហបតិ​បុត្រ​ ​ឈ្មោះ​កេវ​ដ្តៈ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​កេវ​ដ្តៈ​គហបតិ​បុត្រ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​សេចក្តី​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស្រុក​នា​លន្ទា​នេះ​ ​ជា​ស្រុក​ស្តុកស្តម្ភ​ ​បរិបូណ៌​ ​(​ដោយ​ទ្រព្យ​របស់​ផ្សេង​ៗ​)​ ​មាន​ជន​ច្រើន​ ​មាន​មនុស្ស​កុះករ​ ​មាន​មនុស្ស​ជ្រះថ្លា​ក្រាស់ក្រែល​ ​ចំពោះ​ព្រះមានព្រះភាគ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ ​អាច​នឹង​ធ្វើ​ឥទ្ធិ​បាដិហារ្យ​ ​ឲ្យ​ក្រៃលែង​ជាង​មនុស្សធម៌​ ​គឺ​កុសលកម្ម១០​ ​សូម​ព្រះមានព្រះភាគ​ ​បង្គាប់​ភិក្ខុ​នោះ១រូប​ ​(​ឲ្យ​ធ្វើ​)​ ​កាលបើ​យ៉ាងនេះ​ ​អ្នកស្រុក​នា​លន្ទា​នេះ​ ​ក៏​នឹង​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ ​ក្នុង​ព្រះមានព្រះភាគ​។​ ​កា​លកេ​វដ្ត​គហបតិ​បុត្រ​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​កេវ​ដ្ត​គហបតិ​បុត្រ​ថា​ ​ម្នា​លកេ​វដ្តៈ​ ​តថាគត​ ​មិន​សំដែងធម៌​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​មក​ធ្វើ​ឥទ្ធិ​បាដិហារ្យ​ ​ឲ្យ​ក្រៃលែង​ជាង​មនុស្សធម៌​ ​
ថយ | ទំព័រទី ២០១ | បន្ទាប់