ដល់​ពួក​គ្រហស្ថ​ ​អ្នក​ស្លៀក​ពាក់ស​ដូច្នេះ​ឡើយ​។​ ​កេវ​ដ្ត​គហបតិ​បុត្រ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នេះ​ ​នឹង​ព្រះមានព្រះភាគ​ ​ជា​គំរប់២ដង​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិនបាន​តាំង​ព្រះមានព្រះភាគ​ ​(​ឲ្យ​សំដែង​)​ទេ​ ​ខ្ញុំ​ព្រះអង្គ​ ​គ្រាន់តែ​ក្រាបបង្គំទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ស្រុក​នា​លន្ទា​នេះ​ ​ជា​ស្រុក​ស្តុកស្តម្ភ​ ​បរិបូណ៌​ ​(​ដោយ​ទ្រព្យ​របស់​ផ្សេង​ៗ​)​ ​មាន​ជន​ច្រើន​ ​មាន​មនុស្ស​កុះករ​ ​មាន​មនុស្ស​ជ្រះថ្លា​ក្រាស់ក្រែល​ ​ចំពោះ​ព្រះមានព្រះភាគ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ណា​ ​អាច​នឹង​ធ្វើ​ឥទ្ធិ​បាដិហារ្យ​ ​ឲ្យ​ក្រៃលែង​ជាង​មនុស្សធម៌​បាន​ ​សូម​ព្រះមានព្រះភាគ​ ​បង្គាប់​ភិក្ខុ​នោះ១រូប​ ​(​ឲ្យ​ធ្វើ​)​ ​កាលបើ​យ៉ាងនេះ​ ​អ្នកស្រុក​នា​លន្ទា​នេះ​ ​នឹង​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ ​ក្នុង​ព្រះមានព្រះភាគ​។​ ​(​កេវ​ដ្ត​គហបតិ​បុត្រ​ ​ក្រាបបង្គំទូល​នូវ​សេចក្តី​នេះ​ទៀត​)​ ​ជា​គំរប់៣ដង​ផង​។​បេ​។​
 [​១៤១​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នា​លកេ​វដ្តៈ​ ​បាដិហារ្យ៣យ៉ាងនេះ​ ​ដែល​តថាគត​ ​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ហើយ​ ​អាច​នឹង​សំដែង​បាន​ ​បាដិហារ្យ៣យ៉ាង​ ​តើ​ដូចម្តេច​ ​គឺ​ឥទ្ធិ​បាដិហារ្យ១​ ​អាទេស​នា​បាដិហារ្យ១​ ​អនុសាសនី​បាដិហារ្យ១​។​ ​ម្នា​លកេ​វដ្តៈ​ ​ចុះ​ ​ឥទ្ធិ​បាដិហារ្យ​ ​តើ​ដូចម្តេច​ ​ម្នា​លកេ​វដ្តៈ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​
ថយ | ទំព័រទី ២០២ | បន្ទាប់