ទិស​ទាំង៤បាន​ ​ដោយ​មិន​លំបាក​ ​យ៉ាងណា​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​កម្ម​ជា​កាមាវចរ​ណា​ ​ក្នុង​ឧបេក្ខា​ចេ​តោ​វិមុត្តិ​ ​ដែល​បុគ្គល​បាន​ចំរើន​យ៉ាងនេះ​ ​កម្ម​ជា​កាមាវចរ​នោះ​ ​មិនបាន​កៀច​ក្រាញ​នៅ​ ​ក្នុង​រូបាវចរ​ ​និង​អ​រូបាវចរ​នោះ​ ​គឺ​កម្ម​ជា​កាមាវចរ​នោះ​ ​មិនបាន​ឋិតនៅ​ក្នុង​រូបាវចរ​ ​និង​អ​រូបាវចរ​នោះ​ឡើយ​ ​ក៏​យ៉ាងនោះ​ឯង​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​នេះឯង​ជា​ផ្លូវ​ ​ដើម្បី​កើតជា​មួយ​នឹង​ព្រហ្ម​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច​ ​ភិក្ខុ​មាន​មេត្តា​ព្រហ្មវិហារ​យ៉ាងនេះ​ ​ជា​អ្នកមាន​ស្ត្រី​ ​ជា​គ្រឿង​ជាប់​ចំពាក់​ ​ឬមិន​មាន​ស្ត្រីជា​គ្រឿង​ជាប់​ចំពាក់​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​មាន​ស្ត្រីជា​គ្រឿង​ជាប់​ចំពាក់​ទេ​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​ចងពៀរ​ ​ឬមិន​មានចិត្ត​ចងពៀរ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​មានចិត្ត​ចងពៀរ​ទេ​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ ​ឬមិន​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ទេ​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​សៅហ្មង​ ​ឬមិន​មានចិត្ត​សៅហ្មង​ទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​មានចិត្ត​សៅហ្មង​ទេ​។​ ​ភិក្ខុ​នោះ​ ​ប្រព្រឹត្តទៅ​តាមអំណាចចិត្ត​បាន​ ​ឬមិន​ប្រព្រឹត្តទៅ​តាមអំណាចចិត្ត​បានទេ​។
ថយ | ទំព័រទី ២៧៦ | បន្ទាប់