បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រព្រឹត្តទៅ​តាមអំណាចចិត្ត​បាន​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​អើ​ ​បើ​ថា​ ​ភិក្ខុ​ ​ជា​អ្នក​មិន​មាន​ស្ត្រីជា​គ្រឿង​ជាប់​ចំពាក់​ ​ព្រហ្ម​ ​ក៏​ជា​អ្នក​មិន​មាន​ស្ត្រី​ ​ជា​គ្រឿង​ជាប់​ចំពាក់​ហើយ​ ​តើ​ប្រៀបធៀប​ ​ភិក្ខុ​ដែល​មិន​មាន​ស្ត្រីជា​គ្រឿង​ជាប់​ចំពាក់​ ​នឹង​ព្រហ្ម​ ​ដែល​មិន​មាន​ស្ត្រី​ ​ជា​គ្រឿង​ជាប់​ចំពាក់​ ​សមគ្នា​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រៀបធៀប​សមគ្នា​ហើយ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ត្រូវហើយ​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​ភិក្ខុ​ ​ដែល​មិន​មាន​ស្ត្រីជា​គ្រឿង​ជាប់​ចំពាក់​ ​លុះ​បែកធ្លាយ​កាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​នឹង​ទៅ​កើតជា​មួយ​នឹង​ព្រហ្ម​ ​ដែល​មិន​មាន​ស្ត្រី​ ​ជា​គ្រឿង​ជាប់​ចំពាក់​ ​ហេតុដូច្នេះ​នេះ​ ​តែង​មាន​ជា​ប្រាកដ​។​ ​ម្នាល​វា​សេ​ដ្ឋៈ​ ​បានឮ​ដូច្នេះ​ថា​ ​ភិក្ខុ​ ​មិន​មានចិត្ត​ចងពៀរ​ ​ព្រហ្ម​ ​ក៏​មិន​មានចិត្ត​ចងពៀរ​ដែរ​។​បេ​។​ ​ភិក្ខុ​ ​មិន​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ ​ព្រហ្ម​ ​ក៏​មិន​មានចិត្ត​ប្រកបដោយ​ព្យាបាទ​ដែរ​។​ ​ភិក្ខុ​ ​មានចិត្ត​មិន​សៅហ្មង​ ​ព្រហ្ម​ក៏​មានចិត្ត​មិន​សៅហ្មង​ដែរ​។​ ​ភិក្ខុ​ ​ប្រព្រឹត្តទៅ​តាមអំណាចចិត្ត​បាន​ ​ព្រហ្ម​ ​ក៏​ប្រព្រឹត្តទៅ​តាមអំណាចចិត្ត​បាន​ដែរ​ ​ប្រៀបធៀប​ភិក្ខុ​ ​ដែល​ប្រព្រឹត្តទៅ​តាមអំណាចចិត្ត​បាន​ ​នឹង​ព្រហ្ម​ ​ដែល​ប្រព្រឹត្តទៅ​តាមអំណាចចិត្ត​បាន​ ​តើ​សម​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រៀបធៀប​ ​សមគ្នា​ហើយ​។​
ថយ | ទំព័រទី ២៧៧ | បន្ទាប់