[​៣៨​]​ ​កាលបើ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​នេះឯង​ ​ប្រៀប​ដូចជា​គេ​បើក​របស់​ដែល​ផ្កាប់​ឲ្យ​ផ្ងារ​ឡើង​ ​ឬដូច​ជា​គេ​បើក​បង្ហាញ​របស់​ដែល​កំបាំង​ ​ឬដូច​ជា​បុគ្គល​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងផ្លូវ​ ​ពុំ​នោះ​សោត​ ​ដូចជា​គេ​ទ្រោល​ប្រទីប​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​ដែល​មាន​ភ្នែក​ ​នឹង​មើលឃើញ​រូប​បាន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​នូវ​ព្រះធម៌​ផង​ ​នូវ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាស​រណៈ​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ ​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​រតនត្រ័យ​ ​ជាស​រណៈ​ ​ស្មើដោយ​ជីវិត​ ​តាំង​អំពី​ថ្ងៃនេះ​ជាដើម​ទៅ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នេះ​ ​នឹង​ដោះលែង​គោឈ្មោល​ ​៧០០​ ​កូនគោ​ឈ្មោល​ ​៧០០​ ​កូនគោ​ញី​ ​៧០០​ ​ពពែ​ ​៧០០​ ​កែះ​ ​៧០០​ ​ខ្ញុំ​ព្រះអង្គ​នឹង​ឲ្យ​ជីវិត​ ​ចូរ​ឲ្យ​សត្វ​ទាំងនេះ​ ​ទំពាស៊ី​នូវ​ស្មៅ​ស្រស់​ផង​ ​ចូរ​ផឹក​នូវ​ទឹក​ត្រជាក់​ផង​ ​ចូរ​ឲ្យ​ខ្យល់​ត្រជាក់​ ​បក់​មក​ត្រូវ​សត្វ​ទាំងនោះ​ចុះ​។​
ថយ | ទំព័រទី ៥១ | បន្ទាប់