[​៣៩​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ ​នូវ​អនុបុព្វីកថា​ ​ចំពោះ​កូដ​ទន្ត​ព្រាហ្មណ៍​ ​អនុបុព្វីកថា​នោះ​ ​ដូចម្តេច​ ​គឺ​ព្រះអង្គ​ទ្រង់​ប្រកាស​ ​ទានកថា​ ​សីលកថា​ ​សគ្គកថា​ ​ប្រកាស​ទោស​របស់​កាម​ដ៏​ថោកទាប​ ​សៅហ្មង​ ​ប្រការ​នូវ​អានិសង្ស​ក្នុង​កិរិយា​ចេញ​ចាក​កាម​។​ ​កាលណា​ព្រះមានព្រះភាគ​ ​បាន​ជ្រាប​ថា​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​មានចិត្ត​ស្រួល​ ​មានចិត្ត​ទន់​ ​មានចិត្ត​ប្រាសចាក​នី​វរ​ណៈ​ ​មានចិត្ត​អណ្តែត​ឡើង​ ​មានចិត្ត​ជ្រះថ្លា​ហើយ​ ​កាលនោះ​ ​ព្រះអង្គ​ក៏​ទ្រង់​សំដែង​ធម្មទេសនា​ ​ដែល​ព្រះពុទ្ធ​ទាំងឡាយ​ ​ទ្រង់​លើកឡើង​សំដែង​ ​ដោយ​ព្រះអង្គ​ឯង​ ​គឺ​ប្រកាស​នូវ​ទុក្ខសច្ច១​ ​សមុទយសច្ច១​ ​និរោធ​សច្ច១​ ​មគ្គសច្ច១​។​ ​ធម្មតា​ ​សំពត់​ដ៏​ស្អាត​ ​ប្រាសចាក​ពណ៌ខ្មៅ​ ​គួរ​ទទួល​ទឹកជ្រលក់​ដោយ​ល្អ​បាន​ ​យ៉ាងណាមិញ​ ​ធម្មចក្ខុ​ ​គឺ​សោតាបត្តិ​មគ្គ​ ​ដ៏​ប្រាសចាក​ធូលី​ ​ប្រាសចាក​មន្ទិល​ ​ក៏​កើតឡើង​ដល់​កូដ​ទន្ត​ព្រាហ្មណ៍​ ​លើ​អាសនៈ​នោះ​ឯង​ថា​ ​ធម្មជាត​ឯណា​នីមួយ​ ​មាន​សេចក្តី​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​មាន​សេចក្តី​រលត់​ទៅជាធម្មតា​ ​យ៉ាងនោះ​ឯង​។​ ​លំដាប់នោះ​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​បានឃើញ​អរិយសច្ច​ធម៌​ ​បាន​ដល់​អរិយសច្ច​ធម៌​
ថយ | ទំព័រទី ៥២ | បន្ទាប់