បានដឹង​ច្បាស់​អរិយសច្ច​ធម៌​ ​បាន​ជឿ​ច្បាស់​អរិយសច្ច​ធម៌​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ ​ដល់​នូវ​ភាវៈ​ ​ជា​អ្នកក្លាហាន​ ​មិនបាច់​អាង​បុគ្គល​ដទៃ​ ​(​ដឹកនាំ​)​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​សូម​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទទួល​នូវ​ភត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​បានដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ចៀសចេញ​ទៅ​។​
 [​៤០​]​ ​គ្រា​កាលដែល​កន្លង​រាត្រី​នោះ​ទៅ​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ប្រើ​គេ​តាក់តែង​នូវ​ខាទ​នីយៈ​ ​ភោជនីយាហារ​ដ៏​ថ្លៃថ្លា​ ​ក្នុង​រោង​យញ្ញពិធី​របស់​ខ្លួន​ ​ហើយ​ឲ្យ​ក្រាបបង្គំទូល​នូវ​ភត្តកាល​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាល​ដល់ហើយ​ ​ភត្ត​ក៏​សម្រេច​ហើយ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ទ្រង់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​រោង​យញ្ញពិធី​ ​របស់​កូដ​ទន្ត​ព្រាហ្មណ៍​ ​ព្រមដោយ​ភិក្ខុសង្ឃ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លំដាប់នោះ​ ​កូដ​ទន្ត​ព្រាហ្មណ៍​ ​ក៏បាន​អង្គាស​
ថយ | ទំព័រទី ៥៣ | បន្ទាប់