មហា​លិ​សូត្រ​ ​ទី៦​


 [​៤១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នា​ព្រៃ​មហាវ័ន​ ​ទៀប​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​ពួក​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​កោសល​ ​និង​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​មគធៈ​ច្រើន​នាក់​ ​ចូល​ទៅ​អាស្រ័យ​នៅក្នុង​ក្រុង​វេសាលី​ ​ដោយ​ករណីយកិច្ច​ណា​នីមួយ​។​ ​ពួក​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​កោសល​ ​និង​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​មគធៈ​នោះ​ ​បានឮ​ដំណឹង​ថា​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្ត​ ​ចេញ​ចាក​សក្យត្រកូល​ ​ទ្រង់ព្រះ​ផ្នួស​ហើយ​ ​ឥឡូវ​ ​មក​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នា​ព្រៃ​មហាវ័ន​ ​ទៀប​ក្រុង​វេសាលី​ ​កិត្តិសព្ទ​សរសើរ​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​ពីរោះ​ឮខ្ចរខ្ចាយ​ ​សុះសាយ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​(​ជា​ព្រះអរហន្ត​)​។​បេ​។​ ​ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច​ធម៌​ ​ព្រះអង្គ​លែង​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​ ​ព្រះមានព្រះភាគ​នោះ​ ​ញុំាង​លោក​នេះ​ ​ព្រមទាំង​ទេវលោក​ ​និង​មារ​លោក​។​បេ​។​ ​ការដែល​បានឃើញ​ ​បាន​ជួបនឹង​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​យ៉ាងហ្នឹង​ ​(​ជា​ការ​ប្រពៃ​ពេក​)​។​ ​គ្រានោះ​ឯង​ ​
ថយ | ទំព័រទី ៥៥ | បន្ទាប់