សីហ​សមណុទ្ទេស​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​នា​គិ​ត​ត្ថេ​រមាន​អាយុ​ថា​ ​បពិត្រ​ព្រះ​កស្សប​(​១​)​ ​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​កោសល​ ​និង​ពួក​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​មគធៈ​ជាច្រើន​ទាំង​នុ៎ះ​ ​ចូល​មក​ក្នុង​ទីនេះ​ ​ដើម្បី​គាល់​ ​ព្រះមានព្រះភាគ​ ​ក្សត្រិយ៍​ឱ​ដ្ឋ​ទ្ធ​លិ​ច្ឆ​វី​ ​ក៏​ចូល​មក​ក្នុង​ទីនេះ​ ​ជាមួយនឹង​លិ​ច្ឆ​វិ​បរិសទ្យ​ជាច្រើន​ ​ដើម្បី​គាល់​ព្រះមានព្រះភាគ​ដែរ​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​សូមឲ្យ​ប្រជុំជន​ទាំងនោះ​ ​បាន​គាល់​ព្រះមានព្រះភាគ​ផង​។​ ​ព្រះ​នា​គិ​ត​ត្ថេ​រ​ពោល​ថា​ ​ម្នាល​សីហៈ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ខ្លួនឯង​ចុះ​។​ ​សីហ​សមណុទ្ទេស​ ​ទទួលពាក្យ​ព្រះ​នា​គិ​ត​ត្ថេ​រមាន​អាយុ​ថា​ ​យ៉ាងហ្នឹងហើយ​ ​ព្រះករុណា​ដ៏​ចំរើន​ ​ហើយ​ចូល​សំដៅ​ទៅត្រង់​កន្លែង​ ​ដែល​ព្រះមានព្រះភាគ​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សីហ​សមណុទ្ទេស​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​កោសល​ ​និង​ពួក​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​មគធៈ​ច្រើន​នាក់​ ​ទាំង​នុ៎ះ​ ​ចូល​មក​ក្នុង​ទីនេះ​ ​ដើម្បី​គាល់​ព្រះមានព្រះភាគ​ ​ទាំង​ក្សត្រិយ៍​ឱ​ដ្ឋ​ទ្ធ​លិ​ច្ឆ​វី​ ​
​(​១​)​ ​ហៅ​តាម​គោត្តនាម​របស់​ព្រះ​នា​គិ​ត​ត្ថេ​រ​
ថយ | ទំព័រទី ៥៨ | បន្ទាប់