ក៏​ចូល​មក​ក្នុង​ទីនេះ​ ​ជាមួយនឹង​លិ​ច្ឆ​វិ​បរិសទ្យ​ជាច្រើន​ ​ដើម្បី​គាល់​ព្រះមានព្រះភាគ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូមឲ្យ​ប្រជុំជន​នេះ​ ​បាន​គាល់​ព្រះមានព្រះភាគ​ផង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សីហៈ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ក្រាល​អាសនៈ​ ​ត្រង់​ម្លប់​ខាងមុខ​វិហារ​ចុះ​។​ ​សីហ​សមណុទ្ទេស​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​ក្រាល​អាសនៈ​ ​ត្រង់​ម្លប់​ខាងមុខ​វិហារ​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ស្តេច​ចេញ​អំពី​វិហារ​ ​(​ទៅ​)​ ​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ ​ត្រង់​ម្លប់​ខាងមុខ​វិហារ​។​ ​លំដាប់នោះ​ ​ពួក​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​កោសល​ ​និង​ពួក​ព្រាហ្មណ​ទូត​ ​អ្នក​ដែន​មគធៈ​ទាំងនោះ​ ​ចូល​សំដៅ​ទៅត្រង់​កន្លែង​ដែល​ព្រះមានព្រះភាគ​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
 [​៤៥​]​ ​ចំណែកខាង​ឱ​ដ្ឋ​ទ្ធ​លិ​ច្ឆ​វី​ ​ព្រមទាំង​លិ​ច្ឆ​វិ​បរិសទ្យ​ជាច្រើន​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ដែរ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ក្សត្រិយ៍​ឱ​ដ្ឋ​ទ្ធ​លិ​ច្ឆ​វី​ ​គង់​ស៊ប់​ ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ៥៩ | បន្ទាប់