ម្យ៉ាងទៀត​ ​លោក​កូដ​ទន្តៈ​ ​ជា​អ្នក​រាយមន្ត​ ​ចេះចាំ​នូវ​មន្ត​ ​ចេះ​ចប់​ត្រៃវេទ​ ​ព្រមទាំង​គម្ពីរ​និ​ឃ​ណ្ឌុ​ ​និង​គម្ពីរ​កេតុ​ភៈ​ ​ព្រមទាំង​អក្ខរប្បភេទ​ ​គឺ​សិក្ខា​ ​និង​និរុត្តិ​ ​ដែល​មាន​គម្ពីរ​ឥតិ​ហា​សៈ​ ​ជា​គំរប់៥​ ​ជា​អ្នក​ស្គាល់​នូវ​បទ​ ​និង​វេយ្យាករណ៍​ ​ជា​អ្នក​មិន​ឱនថយ​ ​គឺ​ស្ទាត់ជំនាញ​ ​ក្នុង​លោកាយត​សាស្ត្រ​ ​និង​មហា​បុរិស​លក្ខណ​ព្យាករណ​សាស្ត្រ​ ​លោក​កូដ​ទន្តៈ​ ​មាន​រូបល្អ​ ​គួរ​រមិលមើល​ ​គួរ​ជាទី​ជ្រះថ្លា​ ​ប្រកបដោយ​សម្បុរ​ដ៏​ល្អ​ក្រៃលែង​ ​មាន​សម្បុរ​ដ៏​ប្រសើរ​ ​មាន​សរីរៈ​ស្រដៀងនឹង​ព្រហ្ម​ ​មាន​សព៌ាង្គរាង​កាយ​ ​គួរឲ្យ​ចង់​មើល​មិនលែង​ ​លោក​កូដ​ទន្តៈ​ ​ជា​អ្នកមានសីល​ធម៌​ ​មាន​សីលធម៌​ដ៏​ចំរើន​ ​ប្រកបដោយ​សីល​ដ៏​ចំរើន​ ​លោក​កូដ​ទន្តៈ​ ​មានសំដី​ពីរោះ​ ​និយាយ​ពាក្យពីរោះ​ ​ប្រកបដោយ​វាចា​អ្នកក្រុង​ ​ជា​វាចា​ច្បាស់លាស់​ ​ប្រាសចាក​ទោស​ ​អាច​ញុំាង​អ្នក​ស្តាប់​ឲ្យ​ចូលចិត្ត​សេចក្តី​ជាក់លាក់​បាន​ ​លោក​កូដ​ទន្តៈ​ ​ជា​អាចារ្យ​ ​ជា​ប្រធាន​លើ​អាចារ្យ​នៃ​ជន​ច្រើន​ ​បាន​បង្រៀន​មន្ត​មាណព៣០០នាក់​ ​មិន​តែប៉ុណ្ណោះ​ ​ពួក​មាណព​ច្រើន​នាក់​ ​តែង​មក​អំពី​ទិស​ផ្សេង​ៗ​ ​អំពី​ជន​បទ​ផ្សេង​ៗ​ ​ជា​អ្នក​ត្រូវការ​ដោយ​មន្ត​ ​ចង់​រៀន​មន្ត​ក្នុង​សំណាក់​លោក​កូដ​ទន្តៈ​ ​លោក​កូដ​ទន្តៈ​ ​ជា​មនុស្សចាស់​ព្រឹទ្ធា​ចារ្យ​ ​មាន​អាយុ​ច្រើន​
ថយ | ទំព័រទី ៨ | បន្ទាប់