អចេលកៈ​នោះ​ ​មិន​ទទួល​ភត្ត​អំពី​មាត់ឆ្នាំង​ ​មិន​ទទួល​ភត្ត​អំពី​មាត់​កញ្ជើ​ ​មិន​ទទួល​ភត្ត​ដែលគេ​នាំមក​ ​ត្រង់​ចន្លោះ​ធរណីទ្វារ​ ​មិន​ទទួល​ភត្ត​ដែលគេ​នាំមក​ត្រង់​ចន្លោះ​កំណាត់ឈើ​ ​មិន​ទទួល​ភត្ត​ដែលគេ​នាំមក​ត្រង់​ចន្លោះ​អង្រែ​ ​មិន​ទទួល​ភត្ត​របស់​មនុស្ស​ពីរ​នាក់​ ​កំពុង​បរិភោគ​ ​មិន​ទទួល​ភត្ត​របស់​ស្រី​មានគភ៌​ ​មិន​ទទួល​ភត្ត​របស់​ស្រី​ដែល​កំពុង​បំបៅ​កូន​ ​មិន​ទទួល​ភត្ត​របស់​ស្រី​ដែល​នៅក្នុង​ចន្លោះ​បុរស​ ​មិន​ទទួល​ភត្ត​ក្នុង​ទី​ដែល​ពួក​គ្នាឯង​ណែនាំ​ ​មិន​ទទួល​ភត្ត​ក្នុង​ទី​ដែល​មាន​ឆ្កែ​ចាំ​ ​មិន​ទទួល​ភត្ត​ក្នុង​ទី​ដែល​មាន​រុយរោម​ ​មិន​ស៊ី​ត្រី​ ​មិន​ស៊ីសាច់​ ​មិន​ផឹកសុរា​ ​មិន​ផឹក​មេរ័យ​ ​មិន​ផឹកទឹក​ត្រាំ​ថ្នាំ​។​ ​អចេលកៈ​នោះ​ ​ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ​មួយ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ដុំ​បាយ​មួយ​ពំនូត​ខ្លះ​ ​ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ​ពីរ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ដុំ​បាយ​ពីរ​ពំនូត​ខ្លះ​ ​ទទួល​ភត្ត​ចំពោះតែ​ក្នុង​ផ្ទះ៧​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ចំពោះតែ​ក្នុង​ដុំ​បាយ៧ពំនូត​ខ្លះ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភត្ត​ក្នុង​ភាជន៍១ខ្លះ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភត្ត​ក្នុង​ភាជន៍២ខ្លះ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ភត្ត​ក្នុង​ភាជន៍៧ខ្លះ​ ​ស៊ី​អាហារ​រំលង១ថ្ងៃ​ខ្លះ​ ​ស៊ី​អាហារ​រំលង២ថ្ងៃ​ខ្លះ​ ​ស៊ី​អាហារ​រំលង៧ថ្ងៃ​ខ្លះ​។​ ​អចេលកៈ​ ​ប្រកបដោយ​សេចក្តី​ព្យាយាម​ ​ក្នុង​ការ​ផ្លាស់​ប្តូរ​នូវ​ការ​បរិភោគ​ភត្ត​រំលង​កន្លះ​ខែ​ ​មាន​សភាព​យ៉ាងនេះ​ ​ដូច្នេះ​ឯង​។​ ​អាវុសោ​ ​គោតម​ ​
ថយ | ទំព័រទី ៨៨ | បន្ទាប់