ការ​ផ្តើម​តបៈ​ទាំងនេះ​ ​ដែល​រាប់ថាជា​កិច្ចការ​ ​របស់​សមណៈ​ផង​ ​រាប់ថាជា​កិច្ចការ​ ​របស់​ព្រាហ្មណ៍​ផង​ ​របស់​ពួក​សមណព្រាហ្មណ៍​ទាំងនេះ​ ​(​មាន​ច្រើនប្រការ​)​ ​គឺ​បុគ្គល​មាន​បន្លែស្រស់​ជា​អាហារ​ខ្លះ​ ​មាន​អង្ករ​ស្រងែ​ជា​អាហារ​ខ្លះ​ ​មាន​ស្កួយ​ជា​អាហារ​ខ្លះ​ ​មាន​កំទេច​ស្បែក​ ​(​ចម្នៀ​រស្បែ​ក​)​ ​ជា​អាហារ​ខ្លះ​ ​មាន​ជ័រ​ជា​អាហារ​ខ្លះ​ ​មាន​ស្លែ​ ​ឬ​សារាយ​ ​ជា​អាហារ​ខ្លះ​ ​មាន​កុណ្ឌក​ជា​អាហារ​ខ្លះ​ ​មាន​បាយ​ក្តាំង​ជា​អាហារ​ខ្លះ​ ​មាន​ម្សៅ​ជា​អាហារ​ខ្លះ​ ​មាន​ស្មៅ​ជា​អាហារ​ខ្លះ​ ​មាន​អាចម៍គោ​ជា​អាហារ​ខ្លះ​ ​មាន​មើម​ឈើ​ ​និង​ផ្លែឈើ​ព្រៃ​ជា​អាហារ​ខ្លះ​ ​បរិភោគ​តែ​ផ្លែឈើ​ ​ដែល​ជ្រុះ​ស្រាប់​ចំអែត​អាត្មា​។​ ​អាវុសោ​ ​គោតម​ ​ការ​ផ្តើម​តបៈ​ទាំងនេះ​ ​រាប់ថាជា​កិច្ចការ​ ​របស់​សមណៈ​ផង​ ​រាប់ថាជា​កិច្ចការ​ ​របស់​ព្រាហ្មណ៍​ផង​ ​របស់​ពួក​សមណព្រាហ្មណ៍​ទាំងនេះ​ ​(​មាន​ច្រើនប្រការ​)​ ​គឺ​ទ្រទ្រង់​សំពត់​សម្បក​ធ្មៃ​ខ្លះ​ ​ទ្រទ្រង់​សំពត់​ដែល​ត្បាញ​លាយ​គ្នា​ខ្លះ​ ​ទ្រទ្រង់​សំពត់​ ​ដែល​បក​ចេញ​អំពី​សាកសព​ខ្លះ​ ​ទ្រទ្រង់​សំពត់​បំសុកូល​ខ្លះ​ ​ទ្រទ្រង់​សំបក​ឈើ​ខ្លះ​ ​ទ្រទ្រង់​ស្បែក​ខ្លា​ខ្លះ​ ​ទ្រទ្រង់​ស្បែក​ខ្លា​ទាំង​ក្រចក​ខ្លះ​ ​ទ្រទ្រង់​ស្បូវភ្លាំង​ក្រង​ជា​សំពត់​ខ្លះ​ ​ទ្រទ្រង់​សំពត់​ត្បាញ​ដោយ​សំបក​ក្រចៅ​ខ្លះ​ ​ទ្រទ្រង់​ចំរៀក​ក្តារ​ ​ជា​សំពត់​ខ្លះ​ ​ទ្រទ្រង់​
ថយ | ទំព័រទី ៨៩ | បន្ទាប់