សំពត់​កម្ពល​ ​ដែល​ត្បាញ​ដោយ​សក់​មនុស្ស​ខ្លះ​ ​ទ្រទ្រង់​សំពត់​កម្ពល​ដែល​ត្បាញ​ដោយ​រោម​កន្ទុយ​សត្វ​ខ្លះ​ ​ទ្រទ្រង់​សំពត់​ដែល​ត្បាញ​ដោយ​ស្លាប​មៀម​ខ្លះ​ ​ទុកសក់​(​*​)​ ​និង​ពុកមាត់​ ​ប្រព្រឹត្ត​កាន់​វត្ត​ ​ក្នុង​ការ​ព្យាយាម​ទុកសក់​ ​និង​ពុកមាត់​ខ្លះ​ ​ឈរសម្រឹង​ហាមឃាត់​នូវ​អាសនៈ​ខ្លះ​ ​អង្គុយច្រហោង​ ​ប្រព្រឹត្ត​កាន់​វត្ត​ក្នុង​ការ​ព្យាយាម​ច្រហោង​ខ្លះ​ ​ផ្អែកលើ​បន្លា​ ​សម្រេចការ​ដេក​លើ​បន្លា​ខ្លះ​ ​សម្រេចការ​ដេក​លើ​ផែនក្តារ​ខ្លះ​ ​សម្រេចការ​ដេក​ផ្ទាល់​ផែនដី​ខ្លះ​ ​ដេកផ្អៀង​តែ​ម្ខាង​ ​មាន​សរីរៈ​ប្រឡាក់​ដោយ​ធូលី​ខ្លះ​ ​នៅ​កណ្តាល​វាល​ ​អង្គុយ​លើ​អាសនៈ​តាមតែ​បាន​ខ្លះ​ ​បរិភោគ​តែ​លាមក​ ​ប្រព្រឹត្ត​កាន់​វត្ត​ក្នុង​ការ​ព្យាយាម​ ​បរិភោគ​តែ​លាមក​ខ្លះ​ ​តម​ទឹក​ត្រជាក់​ ​ប្រព្រឹត្ត​កាន់​វត្ត​ ​តម​ទឹក​ត្រជាក់​ខ្លះ​ ​ប្រព្រឹត្ត​កាន់​វត្ត​ ​ចុះត្រាំ​ទឹក១ថ្ងៃ៣ដង​ ​គឺ​ព្រឹក​ ​ថ្ងៃត្រង់​ ​ល្ងាច​ខ្លះ​។​
 [​៦៩​]​ ​ម្នាល​កស្សប​ ​បើ​អចេលកៈ​ ​ជា​អ្នក​លះបង់​មារយាទ​ល្អ​ ​បរិភោគ​លិទ្ធ​ដៃ​។​បេ​។​ ​ប្រព្រឹត្ត​កាន់​វត្ត​ ​ក្នុង​ការ​ព្យាយាម​ផ្លាស់​ប្តូរ​នូវ​ការ​បរិភោគ​ភត្ត​រំលង​កន្លះ​ខែ​ ​មាន​សភាព​យ៉ាងនេះ​ ​ដូច្នេះ​ឯង​។​ ​
​(​*​)​ ​ក្នុង​សៀវភៅ​ភាគ២៥​ ​ទំព័រ៩៤​ ​ត្រង់​លេខយោង​ ​ឲ្យ​កែ​ថា​ ​”​ទុកសក់​”​ ​។​
ថយ | ទំព័រទី ៩០ | បន្ទាប់