[​៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សម័យមួយ​ ​តថាគត​នៅ​ទៀប​ដើម​សាល​រាជ​(​១​)​ ​ក្នុង​សុភ​វ័ន​ ​ជិត​ក្រុង​ឧក្កដ្ឋា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ ​កើតឡើង​ក្នុងចិត្ត​របស់​តថាគត​ ​ដែល​នៅក្នុង​ទីស្ងាត់​ ​ជាទី​សម្រាក​នោះ​ថា​ ​ជាន់​សុទ្ធាវាស​ណា​ ​ដែល​តថាគត​ ​មិនធ្លាប់​នៅ​អាស្រ័យ​ ​ជាន់​សុទ្ធាវាស​នោះ​ ​បុគ្គល​មិន​ងាយ​នឹង​បាន​ ​លើកលែងតែ​ពួក​ទេវតា​ ​ដែល​នៅក្នុង​ជាន់​សុទ្ធាវាស​ ​ជា​យូរអង្វែង​មក​ហើយ​នេះ​ចេញ​ ​បើ​ដូច្នោះ​ ​គួរតែ​តថាគត​ ​ទៅ​រក​ពួក​ទេវតា​ ​ដែល​នៅក្នុង​ជាន់​សុទ្ធាវាស​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​តថាគត​ចៀសចេញ​អំពី​ដើម​សាល​រាជ​ ​ក្នុង​សុភ​វ័ន​ ​ជិត​ក្រុង​ឧក្កដ្ឋា​ ​ទៅ​ប្រាកដ​ក្នុង​ទេវលោក​ឈ្មោះ​អវិហា​ ​ប្រៀប​ដូច​បុរស​មាន​កម្លាំង​ ​លា​ចេញ​នូវ​កំភួនដៃ​ ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​កំភួនដៃ​ ​ដែល​លា​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពពួក​ទេវតា​ទាំងនោះ​ ​មាន​ពួក​ទេវតា​ច្រើន​រយ​ ​ច្រើន​ពាន់​ ​ចូល​មក​គាល់​តថាគត​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​រួច​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
​(​១​)​ ​ឈើ​ដែល​ជាធំ​ជាងគេ​ក្នុង​ព្រៃ​
ថយ | ទំព័រទី ១០៤ | បន្ទាប់