មាន​ភិក្ខុ​ឈ្មោះ​អានន្ទ​ ​ជា​អ្នកបម្រើ​ ​ជា​អ្នកបម្រើ​ដ៏​ប្រសើរ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះបិតា​របស់​ព្រះមានព្រះភាគ​ ​ជា​ព្រះរាជា​ ​ព្រះនាម​ ​សុទ្ធោទនៈ​ ​ព្រះមាតា​ព្រះនាម​ ​មាយា​ទេវី​ ​ជា​ព្រះមាតា​បង្កើត​ ​មាន​ព្រះនគរ​កបិលវត្ថុ​ ​ជា​ព្រះរាជធានី​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះមានព្រះភាគ​មាន​អ​ភិនិស្ក្រម​យ៉ាងនេះ​ ​មាន​បព្វជ្ជា​យ៉ាងនេះ​ ​មាន​ព្យាយាម​យ៉ាងនេះ​ ​មានការ​ត្រាស់​ដឹង​យ៉ាងនេះ​ ​មាន​ព្រះ​ធម្មចក្ក​ប្ប​វត្ត​នៈ​យ៉ាងនេះ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​យើងខ្ញុំ​ទាំងនោះ​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ ​ហើយ​នឿយណាយ​ ​ចាក​សេចក្តី​ពេញចិត្ត​នឹង​កាម​ ​ក្នុង​កាម​ទាំងឡាយ​ ​ទើប​មក​កើត​ក្នុង​ទីនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​តថាគត​ចូល​ទៅ​រក​ពួក​ទេវតា​ ​ក្នុង​ជាន់​អតប្បា​ ​ព្រមទាំង​ពួក​ទេវតា​ក្នុង​ជាន់​អវិហា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​តថាគត​ ​ចូល​ទៅ​រក​ពួក​ទេវតា​ ​ក្នុង​ជាន់​សុទស្សា​ ​ព្រមទាំង​ទេវតា​ក្នុង​ជាន់​អវិហា​ ​និង​ពួក​ទេវតា​ក្នុង​ជាន់​អតប្បា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​តថាគត​ ​ចូល​ទៅ​រក​ពួក​ទេវតា​ ​ក្នុង​ជាន់​សុទស្សី​ ​ព្រមទាំង​ពួក​ទេវតា​ក្នុង​ជាន់​អវិហា​ ​និង​ពួក​ទេវតា​ក្នុង​ជាន់​អតប្បា​ ​និង​ពួក​ទេវតា​ក្នុង​ជាន់​សុទស្សា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​តថាគត​
ថយ | ទំព័រទី ១០៩ | បន្ទាប់