សាវក​សន្និបាត​តែម្តង​ ​មាន​ភិក្ខុ៣ហ្មឺន​រូប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាវក​សន្និបាត​ ​របស់​ព្រះ​កោនាគមនៈ​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​តែម្តង​នេះ​ ​សុទ្ធតែ​ជា​ខីណាស្រព​ទាំងអស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​សាវក​សន្និបាត​តែម្តង​ ​មាន​ភិក្ខុ២ហ្មឺន​រូប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាវក​សន្និបាត​ ​របស់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​តែម្តង​នេះ​ ​សុទ្ធតែ​ជា​ខីណាស្រព​ទាំងអស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥឡូវនេះ​ ​តថាគត​ ​មាន​សាវក​សន្និបាត​តែម្តង​ ​មាន​ភិក្ខុ១២៥០រូប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សាវក​សន្និបាត​ ​របស់​តថាគត​ ​តែម្តង​នេះ​ ​ក៏​សុទ្ធតែ​ជា​ខីណាស្រព​ទាំងអស់​។​
 [​៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ភិក្ខុ​ឈ្មោះ​ ​អ​សោ​កៈ​ ​ជា​ឧបដ្ឋាក​អ្នកបំរើ​ដ៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ភិក្ខុ​ឈ្មោះ​ ​ខេ​មង្ករៈ​ ​
ថយ | ទំព័រទី ១១ | បន្ទាប់