ចូល​ទៅ​រក​ពួក​ទេវតា​ ​ក្នុង​ជាន់​អកនិដ្ឋា​ ​ព្រមទាំង​ទេវតា​ក្នុង​ជាន់​អវិហា​ ​និង​ពួក​ទេវតា​ក្នុង​ជាន់​អតប្បា​ ​និង​ពួក​ទេវតា​ក្នុង​ជាន់​សុទស្សា​ ​និង​ពួក​ទេវតា​ក្នុង​ជាន់​សុទស្សី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ទាំងនោះ​ ​មាន​ពួក​ទេវតា​ច្រើន​រយ​ ​ច្រើន​ពាន់​ ​ចូល​មក​គាល់​តថាគត​ ​លុះ​ចូល​មកដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​តថាគត​ ​រួច​ឈរ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ទេវតា​ទាំងនោះ​ ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​រាប់​អំពី​ភទ្ទកប្ប​នេះ​ឡើង​ទៅ​ ​៩១កប្ប​នោះ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​កើត​ហើយ​ក្នុង​លោក​។​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​ជា​ខត្តិយ​ជាតិ​ ​ទ្រង់ព្រះ​សម្ភព​ក្នុង​ខត្តិយ​ត្រកូល​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​កោ​ណ្ឌញ្ញ​គោត្រ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រះអង្គ​មាន​ព្រះជន្មាយុ៨ហ្មឺន​ឆ្នាំ​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ដឹង​ក្រោម​ដើម​បា​ដ​លិ​ព្រឹក្ស​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​ព្រះ​វិបស្សី​
ថយ | ទំព័រទី ១១០ | បន្ទាប់